បណ្តាញសង្គម

ប៉ាតង់ថ្មីរបស់ Xiaomi បង្ហាញ​អំពី​ស្មាតហ្វូន​អេក្រង់​កោង​ទាំង​បួន​ជ្រុង!

ចាប់តាំងពីដំបូងរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រិយមិត្តទាំងអស់គ្នាប្រាកដជា

បានឃើញ ស្មាតហ្វូនអេក្រង់លាតសុទ្ធ ក៏ប៉ុន្ដែទោះបីជាស្មាតហ្វូននោះនៅសល់គែមតិចយ៉ាងណា ក៏នៅតែឃើញមាន គែមខ្មៅជុំវិញអេក្រង់ទូរសព្ទផងដែរ។ ហេតុនេះហើយ ទើបបានជាក្រុមហ៊ុន Xiaomi មានគម្រោងក្នុងការលុប គែម ទាំងនោះចោល ដោយធ្វើការបំពាក់ អេក្រង់កោងគ្រប់បួនជ្រុងតែម្ដង សម្រាប់ស្មាតហ្វូននាពេលអនាគតរបស់ខ្លួន។

ការឌីហ្សាញបែបអេក្រង់កោងទាំងបួនជ្រុងនេះ គឺត្រូវបានគេប្រទះឃើញ នៅក្នុង ប៉ា តង់មួយពីក្រុមហ៊ុន Xiaomi ដែល ត្រូវបានបោះពុម្ពផ្សាយដោយ អង្គការកម្ មសិទ្ធិបញ្ញាពិភពលោក WIPO ផ្ទាល់តែម្ដង កាលពីថ្ងែទី 5 ខែកុម្ភៈ ឆ្នាំ 2019 ប៉ុន្មានថ្ងែមុខនេះ។ បើយោងទៅតាមរូបភាពប៉ាតង់នេះ យើងបានឃើញមានស្មា តហ្វូ នមួយគ្រឿង ដែលមានអេក្រង់ លាតពេញ បន្ថែមជាមួយអេក្រង់ប្រភេទកោងទាំង គ្រប់ជ្រុង និងកាម៉េរាភ្លោះនៅផ្នែកខាងក្រោយផងដែរ។ ចំណែកឯស ង្កេត ទៅ ផ្នែកខាងចំហៀងវិញ គឺថាចំណុចពាក់កណ្ដាលនៃស្មាតហ្វូន ត្រូវបាន គ្របដណ្ដប់ទៅដោយ អេក្រង់ ខាងមុខ ទៅហើយ ដូច្នេះស្មាតហ្វូនមួយនេះអាច នឹងគ្មានប៊ូតុងបញ្ជានោះឡើយ ដោយមានភ្ជាប់មកតែជាមួយរន្ធ USB Type-C  តែប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ សេនស័រកាម៉េរាខាងមុខសម្រាប់ Selfie ក៏ហាក់ដូចជា មិនមានវត្តមាន នៅលើ ស្មាតហ្វូននេះផងដែរ ដូច្នេះក្រុមហ៊ុន Xiaomi ក៏អាចនឹងលះបង់ចំណុចមួយនេះដូចគ្នាផងដែរ ដើម្បីឲ្យស្មាតហ្វូនទទួល បាន រូបរាងដ៏ស្រស់ស្អាត។

សរុបមក ផ្នែកឌីហ្សាញទៅលើស្មាតហ្វូនមួយនេះ ពិតជាមានរូបរាងស្អាតមែន ក៏ប៉ុន្ដែតម្រូវឲ្យមានការលះបង់ ផ្នែក មួយ ចំនួន ដើម្បីអាចទទួលបានរចនាបថបែបថ្មីនេះ ហើយដោយសារតែរូបភាពទាំងនេះ គឺគ្រាន់ជាប៉ាតង់តែ ប៉ុណ្ណោះ ដូច្នេះ យើងមិនអាចប្រាកដថាក្រុមហ៊ុន Xiaomi នឹងដាក់បញ្ចេញលក់ស្មាតហ្វូន ដែលមានរូបរាង បែបនេះ ក្នុងពេល ឆាប់ ៗនោះទេ និងនៅក្នុងករណីមួយចំនួនវិញ ស្មាតហ្វូនដូចនេះអាចនឹងបង្ហាញខ្លួនតែនៅក្នុងប៉ាតង់ទេ  ហើយមិនឃើញ បញ្ចេញជារូបរាងពិតនោះឡើយ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15291