បណ្តាញសង្គម

Samsungនឹងផ្លាស់ប្តូររាល់​ការ​វេច​ខ្ចប់​ថ្មីដែល​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន

អាចនិយាយបានថា Samsung ជាក្រុមហ៊ុនយក្សមួយ ប្រចាំនៅកូរ៉េខាងត្បូង ផ្នែកផលិតផលស្មាតហ្វូន

សម្រាប់ដាក់លក់ទាំងនៅក្នុងស្រុក និងនាំចេញទៅកាន់បណ្តាទីផ្សារប្រទេសផ្សេងៗ ហើយក៏ទទួល បាន ការគាំទ្រច្រើន ពីសំណាក់អ្នកប្រើប្រាស់ ផងដែរ។ ជាក់ស្តែង សម្រាប់ស្មាតហ្វូនដែល Samsung បាន ផលិតចេញមក គឺមាន 3 កម្រិត ចាប់ពីលំដាប់មធ្យម បន្តមកលំដាប់បង្គួរ និងលំដាប់កំពូល ហើយបើ ក្នុងមួយឆ្នាំៗវិញ ម៉ូឌែលទូរសព្ទដែលចេញលក់ ក៏មានច្រើនត្រកូលដែរ សឹងតែចាំឈ្មោះមិនចង់អស់។

ក្នុងនោះ យើងក៏អាចសន្មត់ដឹងដែរថា នៅក្នុងមួយស៊េរីៗ នៃត្រកូលស្មាតហ្វូននីមួយៗ គឺត្រូវបានផលិត ចេញរាប់ពាន់គ្រឿងឯណោះ ដើម្បីលក់ចេញ ហើយសម្រាប់ការវេចខ្ចប់វិញនោះ ក៏ត្រូវការចំណាយទៅ លើ ប្លាស្ទិចរុំព័ន្ធប្រអប់មិនតិចនោះឡើយ។យ៉ាងណាថ្មីៗនេះក្រុមហ៊ុនSamsung បាននិយាយ ប្រកាសអោយ ដឹងថា ខ្លួននឹងចាប់ផ្តើមជំនួសការវេចខ្ចប់ប្លាស្ទិចដែលធ្លាប់បានប្រើកន្លង មកដោយប្តូរមកប្រើជាមួយ ផលិត ផល ផ្សេងៗវិញដែលនឹងមានធាតុ ផ្សំ មិនប៉ះពាល់ទៅ ដល់បរិស្ថាន។ សម្រាប់ការ លើកឡើងមក នេះ ខាងក្រុមហ៊ុនបានបញ្ជាក់ថា នឹងត្រូវចាប់ផ្តើមអនុវត្តន៍ នៅក្នុងពាក់កណ្ដាលឆ្នាំនេះឯង ហើយការ វេច ខ្ចប់ទាំងស្មាតហ្វូន ថេប្លេត និងផលិតផលអេឡិចត្រូនិចផ្សេងៗ ដែលធ្លាប់វេចខ្ចប់ក្រៅប្រអប់ ដោយប្លាស្ទិច នោះ នឹងត្រូវកាត់បន្ថយចេញ អោយនៅសល់តិចបំផុត ឬអាចឈានដល់ការលុបបំបាត់តែម្តង នៅឆ្នាំ ក្រោយ។

ជាចុងក្រោយ លោក Gyeong-bin Jeon ដែលជាប្រធានផ្នែកបម្រើសេវាកម្មអតិថិជនរបស់ Samsung ខាង ក្រុមហ៊ុនកំពុងដោះស្រាយចំនុចមួយនេះ ដើម្បីកាត់បន្ថយការជះផលប៉ះពាល់ដល់បរិស្ថានឡើយ។ អញ្ចឹង នេះ ក៏ជាដំណឹងល្អមួយពីក្រុមហ៊ុន Samsung សម្រាប់ការផ្លាស់ប្តូរចេញ ជាមួយវេចខ្ចប់ ដោយ ប្រើ ប្រាស់ វត្ថុធាតុផ្សេង ដែលមានការទទួលស្គាល់ពី អង្គការបរិស្ថានពិភពលោក ផងដែរ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15204