បណ្តាញសង្គម

ក្រសួងធនធានទឹក៖ ប្រព័ន្ធសម្ពាធទាប នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ច្រើននៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៣ ដល់២២ ខែតុលា ខណៈរាជធានីខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានព្យាករណ៍អំពីស្ថានភាពអាកាសធាតុថា កម្ពុជានឹងទទួលរងនូវប្រព័ន្ធសម្ពាធទាប នៅភាគខាងជើង ចាប់ពីថ្ងៃទី១១ ខែតុលា ដែលធ្វើឱ្យមានភ្លៀងធ្លាក់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៣ ដល់២២ ខែតុលា ឆ្នាំ២០១៧។

 តាមការព្យាករណ៍នេះ រាជធានី និងខេត្តជាច្រើនរបស់កម្ពុជា អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ ចំណែកទឹកទន្លេ ក៏នឹងហក់ឡើងជាថ្មីផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក៖



ដកស្រង់ពី៖FRESH NEW