Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ស្ពានជ្រោយចង្វារចាស់ នឹងត្រូវជួសជុលឡើងវិញ តាមរយៈភ្នាក់ងារប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

  • បោះពុម្ព

(ភ្នំពេញ)៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីគម្រោងស្ដារស្ពានជ្រោយចង្វារ ឡើងវិញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជាមួយក្រុមហ៊ុនសាជីវកម្ម អូបាយ៉ាស៊ិជប៉ុន (Obayashi Corporation of Japan) នៅទីក្រុងតុក្យួ ប្រទេសជប៉ុន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ។

 គម្រោងនេះគឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលគម្រោងនេះនឹងចាប់ផ្ដើមនៅពាក់កណ្ដាល ខែកញ្ញា ឆ្នាំ២០១៧។

យោងតាម Facebook Page របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅឆ្នាំ២០១៤ អ្នកជំនាញអង្គការ JICA បានរកឃើញថា ស្ពាននេះត្រូវបានខូចខាតផ្នែកខ្លះ ដែលចាំបាច់ត្រូវជួសជុលឡើងវិញ។

ដោយសារស្ពានជ្រោយចង្វារ ដើរតួនាទីជាសរសៃឈាម ដ៏មានសំខាន់សម្រាប់ការដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានព្រមព្រៀងគ្នាជួសជុលស្ពាននេះឡើងវិញ ក្រោមគម្រោងជំនួយឥតសំណងរបស់ជប៉ុន។

សូមបញ្ជាក់ថា ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ត្រូវបានកសាងឡើងពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៦៣ មានប្រវែង១.០៨០ម៉ែត្រ និងទទឹង១៣ម៉ែត្រ។ ស្ពាននេះត្រូវបានបំផ្លាញក្នុងឆ្នាំ១៩៧២ និងត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៩៤៕

ដកស្រង់ពី៖FRESH NEW