Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ សម្រេចចោទប្រកាន់អ្នកបើកបររថយន្ត២នាក់ ដែលបង្កគ្រោះថា្នក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃនៅលើផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប

  • បោះពុម្ព

(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន សោយបានសម្រេចចោទប្រកាន់អ្នកបើកបររថយន្ត២រូប ដែលបង្កគ្រោះថា្នក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃនៅលើផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបានឱ្យដឹងដូចនេះថា ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់លើភស្តុតាងនានា តំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់លើអ្នកបើកបររថយន្តម៉ាក TOYOTA PRUIS ឈ្មោះ ណែម រតនៈ ភេទប្រុស អាយុ២៩ឆ្នាំ និងអ្នកបើកបររថយន្តម៉ាក TOYOTA CAMRY ឈ្មោះ សេង ឡាយ ភេទប្រុស អាយុ៣៤ឆ្នាំ ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបជូនថាកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៦និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចលើផ្លូវជាតិលេខ៦ កែងវិថីខ្មែរលើ ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបង្កឡើងដោយរថយន្តម៉ាក TOYOTA PRUIS ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2BG-6059 ដែលបើកបរឡើងជែងខាងឆ្វេងផ្លូវ ហើយក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1BR-8953បណ្ដាលឲ្យភាគីម៉ូតូដួលទៅលើផ្លូវ ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក TOYOTA CAMRY ពណ៌សផ្លាកលេខ ភ្នំពេញ 2B0-4232 បើកបរក្នុងល្បឿនលឿនលើសកំណត់មកកិនលើជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូឈ្មោះ ឡោ សារិ ភេទប្រុស បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅមន្ទីរពេទ្យតែម្តង៕

ដកស្រង់ពី៖Fresh New