Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប ប្រកាសពីលទ្ធផលប្រជុំពិនិត្យ និងសម្រេចលើគំរូបញ្ជីបោះឆ្នោត និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តមួយចំនួន បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើគំរូបញ្ជីបោះឆ្នោត និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តមួយចំនួន បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការប្រើប្រាស់ប្រឡង់ដៃសន្តិសុខ គំរូប្រឡង់ដៃសន្តិសុខ ខិត្តបណ្ណស្តីពីខ្នាត និងប្រព័ន្ធការពារសន្តិសុខការិយាល័យបោះឆ្នោត និងឯកសារពាក់ព័ន្ធនឹងការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត និងឯកសារសម្រាប់រៀបចំកម្មវិធីស្មើភាព សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖

ដកស្រង់ពី៖Fresh New