Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តព្រះវិហារ៖ ពុំមានរកឃើញប្រជាពលរដ្ឋ និងកុមារតូចៗណាម្នាក់ រត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃ ហើយធ្លាក់ខ្លួនឈឺ ដូចការផ្សព្វផ្សាយព័ត៌មាននោះឡើយ

  • បោះពុម្ព

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយបញ្ជាក់ថា អាជ្ញាធរពុំមានរកឃើញប្រជាពលរដ្ឋ និងកុមារតូចៗណាម្នាក់ រត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃ ហើយធ្លាក់ខ្លួនឈឺ ដូចការផ្សព្វផ្សាយរបស់ព័ត៌មានមួយចំនួននោះឡើយ។

ការចេញមកអះអាងរបស់អាជ្ញាធរនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានការចុះផ្សាយព័ត៌មាន ដោយភ្ជាប់ជាមួយរូបភាពចាស់ៗ និងកិច្ចសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋ ដែលអះអាងថា កំពុងរត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃថា មានកុមារតូចៗ ៧នាក់ធ្លាក់ខ្លួនឈឺក្រោយមានភ្លៀងធ្លាក់។

រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ថា «អាជ្ញាធរស្រុកគូលែន បានចុះទៅដល់ទីតាំងដែលព័ត៌មានមួយចំនួនអះអាងថា មានប្រជាពលរដ្ឋមួយចំនួន តូចរត់គេចខ្លួននៅទីនោះ ប៉ុន្តែអាជ្ញាធរពុំបានរកឃើញនរណាម្នាក់ ដូចការចុះផ្សាយនោះឡើយ»។

ជាថ្មីម្តងទៀត រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការអំពាវនាវជាលើកទី៣ ក្នុងករណីប្រសិនបើពិតជាមានប្រជាពលរដ្ឋ និងកុមារមួយចំនួនតូច លាក់ខ្លួនក្នុងព្រៃប្រាកដមែន សូមបងប្អូនវិលត្រឡប់មកភូមិឋានខ្លួនវិញ អាជ្ញាធរនឹងពុំយកទោសពៃបងប្អូននោះទេ ហើយបើបងប្អូនពិតជាមានការខ្វះខាត អាជ្ញាធរនឹងជួយទំនុបបម្រុង។

រដ្ឋបាលខេត្តព្រះវិហារ សូមបងប្អូនកុំចាញ់បោកឧបាយកល ក្រុមជនមួយក្តាប់តូចនៅក្រៅប្រទេស ដែលមានគំនិតទុច្ចរិតយកបងប្អូន ដើម្បីកេងចំណេញនយោបាយ។

មានតែអាជ្ញាធរដែនដីទេ ដែលអាចជួយបងប្អូនពិតប្រាកដ។ ករណីបងប្អូនត្រូវការជំនួយ សូមធ្វើការទំនាក់ទនងជាមួយអាជ្ញាធរខេត្តស្រុក និងឃុំ តាមរយៈលោក ណុប វុទ្ធី អភិបាលរងខេត្ត ទូរស័ព្ទលេខ ០១៧ ៧០១ ០០៧, លោក ប៉ែន ដឹង អភិបាលស្រុកគូលែន ទូរស័ព្ទលេខ ០៩៧ ៩០៥ ២០៥០ និងលោក ស្រី គឿម មេឃុំស្រយង់ ទូរស័ព្ទលេខ ០៨៨ ៤៤៤៤ ១៤៩៕

ដកស្រង់ពី៖Fresh New