Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងពាណិជ្ជកម្ម ប្រាប់ដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស មកដាក់ពាក្យស្នើសុំ បើចាប់អារម្មណ៍ចង់ចូលរួមពិព័រណ៍ នៅសួនឧទ្យាន Yoyogi ទីក្រុងតូក្យូ

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ប្រាប់ដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស មកដាក់ពាក្យស្នើសុំ បើចាប់អារម្មណ៍ចង់ចូលរួមពិព័រណ៍ នៅសួនឧទ្យាន Yoyogi ទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាមសេចក្ដីជូនដំណឹង, ដោយទទួលបានការគាំទ្រ សម្របសម្រួលពីស្ថានទូតកម្ពុជា ប្រចាំទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រសួងពាណិជ្ជកម្ម នឹងបន្តចូលរួមរៀបចំពិព័រណ៍កម្ពុជា ក្នុងព្រឹត្តិការណ៍ នៃការរៀបចំទិវាកម្ពុជា លើកទី៨ (The 8th Cambodia Festival 2024) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០២៤ នៅសួនឧទ្យាន Yoyogi ទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងការចូលរួមព្រឹត្តិការណ៍ខាងលើ គណៈកម្មការរៀបចំទិវាកម្ពុជា បានផ្តល់ស្តង់ទំហំ១៩.៤៤ ម៉ែត្រការ៉េ ជូនក្រសួងពាណិជ្ជកម្ម ដោយឥតគិតថ្លៃ ដើម្បីផ្តល់ជូនក្រុមហ៊ុន សហគ្រាសកម្ពុជា នាំយក ផលិតផល និងសេវាកម្មទៅដាក់តាំងបង្ហាញផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្ម ក្នុងទីផ្សារជប៉ុន។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញលោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន/សហគ្រាស និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមក្នុងព្រឹត្តិការណ៍ ពិព័រណ៍ខាងលើ សូមទាក់ទងបំពេញបែបបទចូលរួម តាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមន្ត្រីសម្របសម្រួលតាមរយៈទូរស័ព្ទលេខ ០៨៧ ៧៥៥ ៥៥១ / ឬ ០១២ ៧៧៧ ៩៥៩ ឬ អីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ / អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

ដកស្រង់ពី៖Fresh New