Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្នុងសប្តាហ៍នេះ តំបន់មាត់សមុទ្រ មានភ្លៀងពីមធ្យមទៅច្រើន

  • បោះពុម្ព

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី២៨ សីហា ដល់ថ្ងៃទី៣ ខែកញ្ញាថាៈនៅក្នុងអំឡុងពេលនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងប្រទេសវៀតណាម រួមជាមួយនឹងឥទ្ធិពលខ្សោយ ពីព្យុះទីហ្វុងសាវឡា (ទី៩) ស្ថិតនៅខាងកើតនៃ ភាគខាងជើង ប្រទេសហ្វីលីពីន ដែលព្យុះនេះ នឹងដើរចូលដល់ ភាគអាគ្នេយ៍ ប្រទេសចិន នៅថ្ងៃទី២ ខែកញ្ញា នាំឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

 

ស្ថានភាពធាតុអាកាស បែបខាងលើ ក្នុងសេចក្តីជូនដំណឹង បានសរសេរលម្អិតថាៈ នៅតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរិមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុង កម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរិមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ទៅ ៣១ ទៅ ៣៣ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្គួរលាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរិមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣១ ទៅ ៣៣ អង្សាសេ។

អាចមានភ្លៀងធ្លាក់ ក្នុង កម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោក ជាមួយនឹងរលកសមុទ្រក្នុងកម្រិតបង្គួរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា