Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាល សម្រេចបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ ហ៊ឺបខ្មែរ និងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផល ម្សៅកន្ទួតព្រៃអាយុវែង ដែលប៉ះពាល់ ដល់សុខភាព

  • បោះពុម្ព

ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នេះ ដោយបានសម្រេចបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឺបខ្មែរ Herb Khmer» និងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផល «ម្សៅកន្ទួតព្រៃអាយុវែង» ដែលប៉ះពាល់ដល់ សុខភាព។

 

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងនេះ បានលើកឡើងថាៈ តាមការវិភាគគុណភាព នៅមជ្ឈមណ្ឌលជាតិ ពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផល ថា ផលិតផល ម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានទម្ងន់ ១២០ ក្រាម ក្នុងមួយដបកែវ ដែលបានផ្សព្វផ្សាយលក់ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ឈ្មោះ កន្ទួតព្រៃសុខភាព មានដាក់សារធាតុ Betamethasone និង Meloxicam ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាព របស់អ្នកប្រើប្រាស់។

ដូច្នេះ សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការប្រើប្រាស់ផលិតផលនេះជាបន្ទាន់។

ក្រសួងសុខាភិបាល នឹងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឺបខ្មែរ Herb Khmer» មានអាសយដ្ឋាន ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងប្រមូលផលិតផលខាងលើ យកមកកម្ទេចចោល ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ដែលបានផលិតមិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងមិនមានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល និងគណនី ហ្វេសប៊ុកឈ្មោះ កន្ទួតព្រៃសុខភាព ដែលកំពុងផ្សព្វផ្សាយ លក់ផលិតផលឈ្មោះ ម្សៅកន្ទួតព្រៃអាយុវង (AMLA GINGER & CURCUMIN)៕

ដកស្រង់ពី៖ រស្មីកម្ពុជា