បណ្តាញសង្គម

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ២២ ខែវិច្ឆិកានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣៥.២លាននាក់ និងស្លាប់ជាង៣៦.២ម៉ឺននាក់

គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៥.២លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,២ម៉ឺននាក់ដែរ។

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៥១១,៨២២នាក់ (ស្លាប់ ៤៣,១៦៩នាក់)

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៦១២,៦៧៣នាក់ (ស្លាប់ ១៥៩,៤២២នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៩៦៩,៤២០នាក់ (ស្លាប់ ៣៦,៦០៩នាក់)

* ថៃ ឆ្លងចំនួន ៤,៧០២,៣៣០នាក់ (ស្លាប់ ៣៣,១០៦នាក់)

* ហ្វីលីពីន ឆ្លងចំនួន ៤,០២៦,៨៩៥នាក់ (ស្លាប់ ៦៤,៤៨៥នាក់)

* សិង្ហបុរី ឆ្លងចំនួន ២,១៥៤,៦៣៣នាក់ (ស្លាប់ ១,៧០០នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៣,០៤៥នាក់ (ស្លាប់ ១៩,៤៨៧នាក់)

* ព្រុយណេ ឆ្លងចំនួន ២៤១,០៤៤នាក់ (ស្លាប់ ២២៥នាក់)

* ទ្បាវ ឆ្លងចំនួន ២១៦,៤៩២នាក់ (ស្លាប់ ៧៥៨នាក់)

* កម្ពុជា ឆ្លងចំនួន ១៣៨,០៣២នាក់ (ស្លាប់ ៣,០៥៦នាក់)៕