Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ២១ ខែវិច្ឆិកានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣៥.១លាននាក់ និងស្លាប់ជាង៣៦.១ម៉ឺននាក់

  • បោះពុម្ព

គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៥.១លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,១ម៉ឺននាក់ដែរ។

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៩ពាន់នាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៥១១,៤៥២នាក់ (ស្លាប់ ៤៣,១៦៩នាក់)

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៦០៨,៣៦៧នាក់ (ស្លាប់ ១៥៩,៣៧៩នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៩៦៧,២៩៩នាក់ (ស្លាប់ ៣៦,៥៩៥នាក់)

* ថៃ ឆ្លងចំនួន ៤,៦៩៨,៣៧៣នាក់ (ស្លាប់ ៣៣,០៣៧នាក់)

* ហ្វីលីពីន ឆ្លងចំនួន ៤,០២៥,៩១៧នាក់ (ស្លាប់ ៦៤,៤៧៦នាក់)

* សិង្ហបុរី ឆ្លងចំនួន ២,១៥៣,៥៣៥នាក់ (ស្លាប់ ១,៧០០នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៣,០០៥នាក់ (ស្លាប់ ១៩,៤៨៧នាក់)

* ព្រុយណេ ឆ្លងចំនួន ២៤១,០៤៤នាក់ (ស្លាប់ ២២៥នាក់)

* ទ្បាវ ឆ្លងចំនួន ២១៦,៤៦៨នាក់ (ស្លាប់ ៧៥៨នាក់)

* កម្ពុជា ឆ្លងចំនួន ១៣៨,០២៨នាក់ (ស្លាប់ ៣,០៥៦នាក់)៕