Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែសីហានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៣.៨លាននាក់ និងស្លាប់៣៥.៤ម៉ឺននាក់

  • បោះពុម្ព

គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៣.៨លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៤ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៣៦៧,៤៧៩នាក់ (ស្លាប់ ៤៣,០៩៨នាក់)

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,២៨៦,៣៦២នាក់ (ស្លាប់ ១៥៧,២៤៧នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៧៣៧,៩៨៤នាក់ (ស្លាប់ ៣៦,០៩៣នាក់)

* ថៃ ឆ្លងចំនួន ៤,៦២៣,៥៩៦នាក់ (ស្លាប់ ៣១,៨៩០នាក់)

* ហ្វីលីពីន ឆ្លងចំនួន ៣,៨៣៥,៤២២នាក់ (ស្លាប់ ៦១,០៧៨នាក់)

* សិង្ហបុរី ឆ្លងចំនួន ១,៧៩៦,៧៣៤នាក់ (ស្លាប់ ១,៥៦០នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៤,៣៨៩នាក់ (ស្លាប់ ១៩,៤៣៥នាក់)

* ទ្បាវ ឆ្លងចំនួន ២១២,៤៤៣នាក់ (ស្លាប់ ៧៥៧នាក់)

* ព្រុយណេ ឆ្លងចំនួន ២១៥,២៨៣នាក់ (ស្លាប់ ២២៥នាក់)

* កម្ពុជា ឆ្លងចំនួន ១៣៧,២៦៤នាក់ (ស្លាប់ ៣,០៥៦នាក់)៕