TOP NEWS: ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៦៩៣នាក់ ខណៈជាសះស្បើយ ៧៥៤នាក់
- សេចក្ដីលម្អិត
- ជំពូក៖ សេចក្តីប្រកាសព័ត៌មាន
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៩៣នាក់ ខណៈអ្នកជំងឺ៧៥៤នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤០,១៥៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៤,៣២៥នាក់ និងស្លាប់សរុបចំនួន ៣៦៨នាក់៕
ដកស្រង់ពី៖FreshNews