Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ពីថ្ងៃទី២៨ ខែមេសា ដល់ ថ្ងៃទី០៤ ខែឧសភា, ភ្លៀងនឹងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

ក្រសួងបញ្ជាក់ថា ជ្រលងសម្ពាធទាបឥណ្ឌា កាន់តែបង្កើនឥទ្ធិពលគ្របដណ្តប់មកលើព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់ប្តូរទិសបណ្តើរៗ មកពីនិរតី ដែលជាសញ្ញាបង្ហាញថា រដូវវស្សានឹងចាប់នៅសប្តាហ៍ទី១ នៃខែឧសភាខាងមុខនេះ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតធម្យទៅច្រើន តាមតំបន់។ ជាមួយនឹងធាតុអាកាសបែបនេះ ក្រសួងធនធានទឹក នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេស នៅបណ្តាខេត្តនៃទំនាបកណ្តាល៕

ដកស្រង់ពី៖FreshNews