កម្ពុជាស្វាគមន៍កូនផ្សោតថ្មី ១ក្បាល នៅខេត្តក្រចេះ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាល!

ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១១ក្បាល ហើយ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល អាយុប្រមាណ ២ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

អាន​បន្ត៖ កម្ពុជាស្វាគមន៍កូនផ្សោតថ្មី ១ក្បាល នៅខេត្តក្រចេះ...

ឯកឧត្តមរដ្ឋលេខាធិការ អុឹម ស៊ីថុល អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជីជីកសិកម្ម

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជីជីកសិកម្ម។

អាន​បន្ត៖ ឯកឧត្តមរដ្ឋលេខាធិការ អុឹម ស៊ីថុល...

កិច្ចជំនួបរវាងឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជា​អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ជាមួយ Dr. Yubak GC, Module Leader and Senior Agricultural Officer នៃអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO)

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដឹកនាំដោយលោកបណ្ឌិត កែ មុន្ធីវុធ បានជួបពិភាក្សាការងារជាមួយ Dr. Yubak GC, Module Leader and Senior Agricultural Officer នៃអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ស្តីពីវឌ្ឍនភាពគម្រោង TCP/RAS/3907 និងពង្រឹងកិច្ចសហប្រតិបត្តការរវាងអង្គការ FAO និងអគ្គនាយកដ្ឋានកសិកម្ម។

ដកស្រង់ពី៖អគ្គនាយកដ្ឋានកសិកម្ម

ការចុះពិនិត្យការបំផ្លាញរបស់សមាសភាពចង្រៃលើដំណាំក្រូចថ្លុង នៅស្រុកសន្ទុក ខេត្តកំពង់ធំ

នៅថ្ងៃទី០៥-០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងាររបស់នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដឹកនាំដោយលោក យ៉ា ភោគ អនុប្រធានការិយាល័យ និងសហការីចំនួន ០២រូប បានចុះពិនិត្យស្ថានភាពនៃការបំផ្លាញរបស់សមាសភាពចង្រៃលើដំណាំក្រូចថ្លុង ដែលមានផ្ទៃដីដាំដុះសរុបប្រមាណជាង ២០ហិកតា ស្ថិតក្នុងភូមិទួក ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

អាន​បន្ត៖ ការចុះពិនិត្យការបំផ្លាញរបស់សមាសភាពចង្រៃលើដំណាំក្រូចថ្លុង នៅស្រុកសន្ទុក...

ការពារសត្វល្អិតបំផ្លាញដំណាំស្ពៃដោយប្រើថ្នាំពុលផ្សំពីរុក្ខជាតិ

ក្នុងវិស័យកសិកម្មថ្នាំពុលផ្សំពីរុក្ខជាតិជាមធ្យោបាយសម្រាប់កំចាត់ជំងឺ និងសត្វល្អិតនៅលើដំណាំមួយយ៉ាងសំខាន់។

អាន​បន្ត៖ ការពារសត្វល្អិតបំផ្លាញដំណាំស្ពៃដោយប្រើថ្នាំពុលផ្សំពីរុក្ខជាតិ