ថ្មីៗនេះ អង្គរហ្គ្រីន ជាក្រុមហ៊ុនបង្កើតដោយកូនខ្មែរ ដែលផលិត នាំចូលនិង ចែកចាយផលិតផលនិងសំភារៈកសិកម្ម បានរៀបចំកម្មវិធីអាហារសាមគ្គី ជាមួយបុគ្គលិក ម្ចាស់ដេប៉ូ និង ដៃគូអាជីវកម្មរបស់ខ្លួនប្រមាណជាង៤០០នាក់ នៅអាគារ H ដឹព្រីមៀរសែនសុខ។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍឲ្យចេញជារូបរាងនាពេលខាងមុខ ខណៈគម្រោងត្រូវបានរំពឹងថា នឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤នេះដែរ បន្ទាប់ពីបានធ្វើការសិក្សាអស់រយៈពេល ២៦ រូចមក។
អានបន្ត៖ ល្បីបើកការដ្ឋានចុងឆ្នាំ! តស់មកដឹងផលចំណេញ និងផលបះពាល់...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំនាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប និងនាយផ្នែក សង្កាត់រដ្ឋបាលជលផលចុងឃ្នៀស ចុះពិនិត្យ និងទស្សនាសមាគម សហគមន៍ធម្មជាតិពារាំង ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុងសៀមរាប។
អានបន្ត៖ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
របរចិញ្ចឹមកំពឹងគឺជារបរមួយដែលកំពុងទទួលបានភាពពេញនិយមជាខ្លាំងនៅឯប្រទេសថៃ រហូតអាចធ្វើឱ្យកសិករថៃមួយរូបអាចរកចំណូលពីការចិញ្ចឹមនេះក្នុងមួយខែរាប់ពាន់ដុល្លារ ខណៈបច្ចុប្បន្នរបរនេះហាក់ពុំទាន់មានអ្នកធ្វើនៅឡើយនៅកម្ពុជាយើង។
អានបន្ត៖ សាមញ្ញតែចំណូលគ្រាក់ៗ! មកដឹងពីបច្ចេកទេសចិញ្ចឹមកំពឹស...
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ +លោក សេង សីសាក់ ប្រធានការិយាល័យផែនការ គណនេយ្យ +លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម +លោក ចិន ចន្ថា អនុប្រធានការិយាល័យផែនការគណនេយ្យ +កញ្ញា នី ស្រីលីស មន្ត្រីការិយាល័យផែនការ គណនេយ្យ +លោក រិទ្ធ រ៉ា មន្រ្តីការិយាល័យផែនការ គណនេយ្យ ចុះអង្កេតវាស់ស្ទង់ទិន្នផលដំណាំពោតក្រហមនមូលដ្ឋានឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ។
ដោយមានកសិករចូលរួមសហការចំនួន ៥រូប ដែលទទួលបានលទ្ធផលដូចខាងក្រោម៖ +ពូជពោតក្រហម ពូជ 935 -សំណាកទី១ ទំហំ ៥មx៥ម ទម្ងន់ពោតសើម ១២,៥០គ.ក្រ -សំណាកទី២ ទំហំ ៥មx៥ម ទម្ងន់ពោតសើម ១៤,៥០គ.ក្រ -សំណាកទី៣ ទំហំ ៥មx៥ម ទម្ងន់ពោតសើម២៦,៥០គ.ក្រ -ទិន្នផលមធ្យមពោតសើម (គ្រាប់) បាន ៧ ១២០គ.ក្រ/ហត ***ក្រោយកាត់ចេញកម្រិតស្ទង់ទិន្នផល និងប្រមូលផលជាកស្តែងលំអៀង ១៥% ពោតសើម (គ្រាប់)ទទួលបានទិន្នផល ៦ ៥២០គ.ក្រ/ហត។
ដកស្រង់ពី៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ