Radio Live


Social Network

ក្រុម​Chelsea​លើក​ពានរង្វាន់​បាល់ទាត់ ​League Cup​ជាមួយ​នឹង​ជ័យជំនះ​២-០​លើ​ក្រុម​ Spurs

ក្រុមតោខៀវ Chelsea បានលើកពានរង្វាន់ បាល់ទាត់ League Cup ក្រោយយកឈ្នះក្រុម Spurs ២-០ នៅការប្រកួត វគ្គផ្តាច់ព្រ័ត្រ នៅក្នុងទឹកដី Wembley កាលពីថ្ងៃអាទិត្យ កន្លងទៅ ។

Read more: ក្រុម​Chelsea​លើក​ពានរង្វាន់​បាល់ទាត់ ​League...

លោក​Sepp Blatter ​៖​ World Cup២០២២ មិន​អាច​ហួស​ថ្ងៃ​ទី​១៨​ធ្នូ​នោះ​ទេ

ប្រធានសហព័ន្ធ បាល់ទាត់ពិភពលោក FIFA លោក Sepp Blatter បានសន្យាថា ការប្រកួត បាល់ទាត់ពិភពលោក World Cup របស់ប្រទេស កាតា នៅឆ្នាំ ២០២២ ខាងមុខ មិនអាចហួសពី ថ្ងៃទី១៨ ខែធ្នូ បាននោះទេ ពោលគឺវានឹង មិនប៉ះពាល់ដល់ រដូវកាលបុណ្យណូអែល របស់ក្រុម គាំទ្រឡើយ ។

Read more: លោក​Sepp Blatter ​៖​ World Cup២០២២ មិន​អាច​ហួស​ថ្ងៃ​ទី​១៨​ធ្នូ​នោះ​ទេ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​លុត​ក្រុម​បាល់ទាត់​ប្រទេស​សិង្ហបុរី​ ៣-០​ ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្តភាព

ស្វាយរៀង ៖ នារសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ នៅពហុកីឡដ្ឋាន ខេត្តស្វាយរៀង មានរៀបចំ ការប្រកួតបាល់ទាត់ មិត្តភាពលក្ខណអន្តរជាតិ រវាងក្រុមកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា ប្រកួតជាមួយ ក្រុមកីឡាបាល់ទាត់ ប្រទេសសិង្ហបុរី។

Read more: ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​លុត​ក្រុម​បាល់ទាត់​ប្រទេស​សិង្ហបុរី​ ៣-០​...

តម្លៃ​សំបុត្រ​សម្រាប់​ការ​ប្រកួត​រវាង​Floyd Mayweather នឹង​Manny Pacquiao ​អាច​មាន​រហូត​ដល់​១០​ម៉ឺន​ផោន

តាមសម្តី របស់លោក Eddie Hearn ដែលជាអ្នក វិភាគប្រដាល់ ដ៏ល្បីមួយរូប របស់កាសែត Daily Mail បានឲ្យដឹងថា សំបុត្រសម្រាប់ចូលទស្សនា ការប្រកួតរវាង ស្តេចប្រដាល់ Floyd Mayweather និង Manny Pacquiao អាចមានតម្លៃរហូតដល់ ១០ ម៉ឺនផោន។

Read more: តម្លៃ​សំបុត្រ​សម្រាប់​ការ​ប្រកួត​រវាង​Floyd Mayweather នឹង​Manny Pacquiao...

សំបុត្រ​ទស្សនាការ​ប្រកួត​រវាង​ប៉ាក់​គី​អាវ​-​មេ​វេ​ដ​ឌ័​រអា​ច​មាន​តម្លៃ​ដល់​2​ម៉ឺន​ដុល្លារ​ប្លាយ

សំបុត្រចូល ទស្សនាការប្រកួត ដ៏កក្រើករវាង ម៉ានី ប៉ាក់គីអាវ និងហ្វ្លយ មេវេដឌ័រ រហូតមកទល់ ពេលនេះនៅ មិនទាន់ដាក់លក់ ជាផ្លូវការនៅឡើយទេ ប៉ុន្តែ គេហទំព័រមួយចំនួន បានប្រកាសលក់ ជាស្រេចទៅហើយ ដោយតម្លៃ អាចឡើងដល់ ២១០០ដុល្លារ ។

Read more: សំបុត្រ​ទស្សនាការ​ប្រកួត​រវាង​ប៉ាក់​គី​អាវ​-​មេ​វេ​ដ​ឌ័​រអា​ច​មាន​តម្លៃ​ដល់​2​ម៉...

ការ​ប្រកួត​បាល់ទាត់ World Cup 2022 អាច​នឹង​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ

បន្ទាប់ពីមាន ភាពចម្រូងចម្រាស់ ទាក់ទងទៅនឹង កាលបរិច្ឆេទ ប្រកួតបាល់ទាត់ ពិភពលោក ២០២២ នៅប្រទេសកាតា ដោយសារតែ បញ្ហាអាកាសធាតុ ពេលនេះសហព័ន្ធ បាល់ទាត់អន្តរជាតិ FIFA ទំនងជា បន្ទន់ឥរិយាបទ ដោយចង់ផ្លាស់ប្តូរ កាលបរិច្ឆេទប្រកួត ពីខែមិថុនា មកខែវិច្ឆិកា ឬ ធ្នូវិញ ។

Read more: ការ​ប្រកួត​បាល់ទាត់ World Cup 2022 អាច​នឹង​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ

ស្វាយរៀង​លើក​ពាន​ដោយសារ​កីឡាករ ពុំមែន​ដោយសារ​អាជ្ញា​កណ្តាល​ទេ

លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមបាល់ទាត់ ខេត្តស្វាយរៀង បានអះអាងនៅ ថ្ងៃទី១៦ ខែកុម្ភៈនេះថា កាលដែលស្វាយរៀង លើកពានជើងឯកHun Sen Cup 2015 នេះ វាមិនមែនជាការ បានមកដោយសារ អាជ្ញាកណ្តាលនោះទេ គឺបានមកដោយសារ ការខិតខំប្រឹងលេង របស់កីឡាករ ទាំងអស់ ។

Read more: ស្វាយរៀង​លើក​ពាន​ដោយសារ​កីឡាករ ពុំមែន​ដោយសារ​អាជ្ញា​កណ្តាល​ទេ

ជ័យ​លាភី​មេដា​យមាស កីឡា​ការិនីតេ​ក្វាន់ដូ ស៊ន សៀវម៉ី ទទួល​ប្រាក់​រង្វាន់ យ៉ាងហោចណាស់​ ៨០លាន​រៀល

ភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បាននាំមេដាយមាស សម្រាប់កម្ពុជា ពីព្រឹត្តិការណ៍កីឡាប្រចាំទ្វីប ដែលមានឈ្មោះថា Asian Games។ នេះជាមេដាយមាស លើកដំបូងរបស់កម្ពុជា បើគិតចាប់តាំងពី ការចូលរួមរបស់កម្ពុជា ចាប់តាំងពី ឆ្នាំ១៩៥៤មក។

Read more: ជ័យ​លាភី​មេដា​យមាស កីឡា​ការិនីតេ​ក្វាន់ដូ ស៊ន សៀវម៉ី ទទួល​ប្រាក់​រង្វាន់...

យុវជន ភ្នំពេញក្រោន លើកពាន Yamaha Challenge International Friendly ២០១៤

ភ្នំពេញ៖ ក្រុមបាល់ទាត់ យុវជនថ្នាល របស់ក្លិបភ្នំពេញក្រោន បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ Yamaha Challenge International Friendly ២០១៤ ក្រោយប្រកួតដណ្ដើម បានពិន្ទុច្រើនក្រុម ៥ ផ្សេងទៀត នៅវគ្គពីប្រកួតវិលជុំ ដែលរៀបចំនៅ ទីលានមជ្ឍមណ្ឌល និង សាលាបាល់ទាត់ជាតិ ទន្លេបាទី។

Read more: យុវជន ភ្នំពេញក្រោន លើកពាន Yamaha Challenge International Friendly ២០១៤

លោក Carlo Ancelotti ច្រានចោលរបួសខ្នង របស់កីឡាករ Cristiono Ronaldo

អ្នកចាត់ការរបស់ក្លឹប Real Madridលោក Carlo Ancelotti បានធ្វើការច្រានចោល របួសរបស់កីឡាករ Cristiano Ronaldoនៅអំឡុង ការប្រកួតជើងទី១ Super Cupស្មើ១-១ ជាមួយក្រុម Atletico កាលពីយប់ថ្ងៃអង្គារ។

Read more: លោក Carlo Ancelotti ច្រានចោលរបួសខ្នង របស់កីឡាករ Cristiono Ronaldo

កម្ពុជាប៉ះវៀតណាម នៅល្ងាចនេះ ដោយរំពឹងថាឈាន ទៅវគ្គ១/២ផ្តាច់ព្រ័ត្រ

ទីបំផុត ប្រកួតចុងក្រោយ នៅវគ្គជម្រុះពូល B នៃពានរង្វាន់ ស្តេចប្រ៊ុយណេ HassanalBolkiah Trophy 2014 បានមកដល់ហើយ ដោយ ក្រុមយុវជន ក្រោមអាយុ២១ ឆ្នាំរបស់កម្ពុជា (U-21) ត្រូវប្រកួតជាមួយក្រុមវៀតណាម នៅវេលាម៉ោង ៧:១៥ នាទីយប់ថ្ងៃទី ១៨ សីហា នេះលើកីឡដ្ឋាន Track & Field Sports Complex ក្នុងទីក្រុងបាន ដារសេរីបេហ្គាវ៉ាន់។

Read more: កម្ពុជាប៉ះវៀតណាម នៅល្ងាចនេះ ដោយរំពឹងថាឈាន ទៅវគ្គ១/២ផ្តាច់ព្រ័ត្រ

កម្ពុជា ឈ្នះម្ចាស់ផ្ទះប្រ៊ុយណេ ១-០ នាការប្រកួតបើកឆាក ពានរង្វាន់ស្តេចប្រ៊ុយណេ

ក្រុមកីឡាករបាល់ទាត់ ជម្រើសជាតិ យុវជនអាយុក្រោម ២១ឆ្នាំ របស់កម្ពុជា បានសាងប្រវត្តិថ្មី នៅក្នុងព្រឹត្តិការណ៍ អន្តរជាតិ បន្ទាប់ពី ពួកគេបាន យកឈ្នះម្ចាស់ផ្ទះ ប្រ៊ុយណេ ១-០ នាការប្រកួតបើកឆាក ពូល B នៃព្រឹត្តិការណ៍ Hassanal Bolkiah Trophy ឆ្នាំ២០១៤ នៅកីឡដ្ឋាន Hassanal Bolkiah រាជធានី បង់ដាសិរីបេហ្គាវ៉ាន ប្រទេសប្រ៊ុយណេ។

Read more: កម្ពុជា ឈ្នះម្ចាស់ផ្ទះប្រ៊ុយណេ ១-០ នាការប្រកួតបើកឆាក ពានរង្វាន់ស្តេចប្រ៊ុយណេ

៣រឿងសំខាន់ៗ នៃការមកដល់​កម្ពុជា របស់អតីតជម្រើសជាតិ ព័រទុយហ្គាល់ Deco

អតីតកីឡាករ បាល់ទាត់ ក្នុងឈុតជម្រើសជាតិ ព័រទុហ្គាល់ចាប់ពីឆ្នាំ ២០០៣ ដល់ ២០១០ គឺ Anderson Luís de Souza ដែលគាំទ្រ ស្គាល់ថាជា Deco បានមកដល់ ប្រទេសកម្ពុជាចំនួន ២ ថ្ងៃហើយដើម្បីចូលរួម ក្នុងព្រឹត្តិការណ៍ កីឡាបាល់ទាត់ Tiger Street Football 2014នៅ សួនមុខវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ។

Read more: ៣រឿងសំខាន់ៗ នៃការមកដល់​កម្ពុជា របស់អតីតជម្រើសជាតិ ព័រទុយហ្គាល់ Deco

សាលាអន្តរទ្វីបអាមេរិកាំង ប្រគល់ពានរង្វាន់ដល់ ជើងឯកពានរង្វាន់ ម៉េងលី ជេគួច

ភ្នំពេញ៖ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំប្រារព្ធ ពិធីបិទការប្រកួតកីឡាសិស្ស ជ្រើសរើសជើងឯក ពានរង្វាន់ ម៉េងលី ជេគួច ជំនាន់ទី៧ ប្រចាំឆ្នាំ២០១៤ ក្រោមអធិបតីភាពរបស់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាប្រធាន និងប្រធានចាងហ្វាង នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង និងមានការអញ្ជើញ ចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ បុគ្គលិក មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងកីឡាករ កីឡាការិនីយ៉ាងច្រើនកុះករ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

Read more: សាលាអន្តរទ្វីបអាមេរិកាំង ប្រគល់ពានរង្វាន់ដល់ ជើងឯកពានរង្វាន់ ម៉េងលី ជេគួច

U21 កម្ពុជាប្រកួតជាមួយ U21 ឡាវនាម៉ោង ៦ល្ងាចនេះនៅ Lao National Stadium

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោមអាយុ ២១ ឆ្នាំ (U21) ត្រូវប្រកួតមិត្តភាព អន្តរជាតិជាមួយ ក្រុម U21 ឡាវ នៅល្ងាចថ្ងៃទី២ សីហានេះ ក្នុងពហុកីឡាដ្ឋាន Lao National Stadium ក្នុងក្រុងវៀងចន្ទន៍ ប្រទេសឡាវ វេលាម៉ោង ៦ ល្ងាចនេះ។

Read more: U21 កម្ពុជាប្រកួតជាមួយ U21 ឡាវនាម៉ោង ៦ល្ងាចនេះនៅ Lao National Stadium

សប្ដាហ៍នេះ ជាប្រកួតចុងក្រោយ ក្នុងលីកកំពូល កម្ពុជា ឆ្នាំ ២០១៤

ទីបំផុតទៅ កម្មវិធីប្រកួតពានរង្វាន់ មិត្តហ្វូន ខេមបូឌាន លីក ២០១៤ (MCL 2014) បានដល់ វគ្គបញ្ចប់ហើយ ដោយចុងសប្ដាហ៍នេះ មានប្រកួត ៦ គូជា ដែលជាជំនួបបិទវគ្គ ដោយធ្វើឡើង ទាំងថ្ងៃ សៅរិ៍ និង អាទិត្យ លើទីលាន ២ កីឡដ្ឋាន ទាំងស្ដាតចាស់ និង ពហុកីឡដ្ឋានជាតិ។

Read more: សប្ដាហ៍នេះ ជាប្រកួតចុងក្រោយ ក្នុងលីកកំពូល កម្ពុជា ឆ្នាំ ២០១៤

កម្ពុជា បញ្ជូនអត្តពលិក៣នាក់ ទៅប្រកួតកីឡា អូឡាំពិកយុវជនឆ្នាំ២០១៤ នៅចិន

ភ្នំពេញ៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានសម្រេចបញ្ជូនអត្តពលិក ដែលជាយុវជន ចំនួន ៣នាក់ ទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិកយុវជន នៅឆ្នាំ២០១៤នេះ (Youth Olympic Games) នៅទីក្រុងណានជីង ប្រទេសចិន ចាប់ពីថ្ងៃទី ១៦ ដល់ ២៨ សីហា ឆ្នាំ២០១៤ ខាងមុខ។

Read more: កម្ពុជា បញ្ជូនអត្តពលិក៣នាក់ ទៅប្រកួតកីឡា អូឡាំពិកយុវជនឆ្នាំ២០១៤ នៅចិន

ភ្នំពេញក្រោន ប៉ះ ស្វាយរៀង តែបើត្រាយអាស៊ី ឈ្នះទ័ព នឹង មានរង្វាន់ជូនអ្នកគាំទ្រ

ភ្នំពេញ៖ ក្រុមដែលដឹងថា ខ្លួនឈ្នះជើងឯក ក្នុងពានរង្វាន់មិត្តហ្វូន ខេមបូឌាន លីក២០១៤ ភ្នំពេញក្រោន ត្រូវប្រកួតបង្គ្រប់កិច្ច ជាមួយ ក្រុមជើងឯក ឆ្នាំចាស់ ខេត្តស្វាយរៀង នៅវេលាម៉ោង ៦ ល្ងាចថ្ងៃទី ១៩ កក្កដា នេះលើទីលាន ពហុកីឡដ្ឋាន ស្របពេលគូដំបូង វេលាម៉ោង ៣:៣០ រសៀល ប្រសិនបើ ក្រុមត្រាយអាស៊ី ឈ្នះក្រសួងការពាជាតិនោះ សន្យាថា នឹង ផ្ដល់អាវជូន ដល់អ្នកគាំទ្រ។

Read more: ភ្នំពេញក្រោន ប៉ះ ស្វាយរៀង តែបើត្រាយអាស៊ី ឈ្នះទ័ព នឹង មានរង្វាន់ជូនអ្នកគាំទ្រ

លីក២០១៤៖ ស្វាយរៀង លុតគីរីវង់ ៩ – ០ ខណៈណាហ្គាខប ស្មើប៉ូលិស

លីក២០១៤៖ ស្វាយរៀង លុតគីរីវង់ ៩ – ០ ខណៈណាហ្គាខប ស្មើប៉ូលិស ដោយ ប៉ែន ប៉ារ៉ាឌី ក្រុមជើងឯក ឆ្នាំចាស់ ខេត្តស្វាយរៀង បានបំបាក់ គីរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៩ – ១ ក្នុងពានរង្វាន់ មិត្តហ្វូនខេមបូឌាន លីក២០១៤ (MCL 2014) កាលពីថ្ងៃទី ៩ ខែកក្កដា ម្សិលមិញ លើទីលាន ពហុកីឡដ្ឋានជាតិ ខណៈក្រុម ណាហ្គាខប ស្មើគ្នា ០ ទល់ ០ ជាមួយ ក្រុមអគ្គស្នងការដ្ឋាន នគរបាលជាតិ។

Read more: លីក២០១៤៖ ស្វាយរៀង លុតគីរីវង់ ៩ – ០ ខណៈណាហ្គាខប ស្មើប៉ូលិស

អាល្លឺម៉ង់ ទម្លាក់ម្ចាស់ផ្ទះ ប្រេស៊ីល ៧-១ ដើម្បីឡើងទៅកាន់ វគ្គផ្តាច់ព្រ័ត្រ

ប្រេស៊ីល៖ អាល្លឺម៉ង់ បានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ បន្ទាប់ពីបានបំបាក់ ម្ចាស់ផ្ទះប្រេស៊ីល ក្នុងលទ្ធផល ៧-១ នាជំនួបនៅកីឡដ្ឋាន Estadio Mineirao ក្រុង Belo Horizonte នាថ្ងៃពុធនេះ។

Read more: អាល្លឺម៉ង់ ទម្លាក់ម្ចាស់ផ្ទះ ប្រេស៊ីល ៧-១ ដើម្បីឡើងទៅកាន់ វគ្គផ្តាច់ព្រ័ត្រ

ទាយដើម្បីឈ្នះរង្វាន់ តើប្រេស៊ីល អាល្លឺម៉ង់ ហូឡង់ ឬអាហ្សង់ទីន ក្លាយជាជើងឯក?

មិត្តអ្នកអាន របស់គេហទំព័រថ្មីៗ ជាពិសេស អ្នកតាមដាន ព្រឹត្តិការណ៍ ប្រកួតដណ្តើមពានរង្វាន់ កីឡាបាល់ទាត់ ពិភពលោក (FIFA World Cup 2014) អាចមានឱកាស ឈ្នះរង្វាន់ ពីភោជនីយដ្ឋាន The Asian Kitchen ដោយគ្រាន់តែ ទាយឈ្មោះក្រុម ជម្រើសជាតិ ដែលត្រូវឈ្នះពានរង្វាន់ នៅឆ្នាំនេះ។

Read more: ទាយដើម្បីឈ្នះរង្វាន់ តើប្រេស៊ីល អាល្លឺម៉ង់ ហូឡង់ ឬអាហ្សង់ទីន ក្លាយជាជើងឯក?