Social Network

ក្រុម​កំពង់​ចាម ​នឹង​ប្រឹង​រក្សា​ខ្លួន​ឱ្យ​ជាប់​នៅ​លីគ​កំពូល​កម្ពុជា​

ក្រុមខេត្តកំពង់ចាម មានឱកាសចូលលេងលីគកំពូលកម្ពុជារដូវកាលដំបូង ទាំងដែលកីឡាករភាគច្រើនសុទ្ធតែស្ម័គ្រចិត្ត ហើយក្រុមនេះក៏ខ្វះខាតខាងថវិកាផងដែរ។

និយាយពីលទ្ធផលនៃការប្រកួតវិញ បើកឆាកមានឱកាសឈ្នះអគ្គិសនីកម្ពុជា ប៉ុន្តែ២ប្រកួតចុងក្រោយនេះបរាជ័យធ្ងន់ករ របូតដល់២២គ្រាប់ទៅហើយ។ ជាមួយនឹងលទ្ធផលនេះដែរ មានអ្នកគាំទ្រមួយចំនួនបានចោទជាសំនួរថា តើក្រុមមួយនេះនឹងអាចទប់ខ្លួននៅលេងលីគកំពូលបានយូរប៉ុណ្ណា? លោក ស្រេង វ៉ាន់ណូ អ្នកចាត់ការទូទៅ និងគ្រូបង្វឹកក្រុមខេត្តកំពង់ចាម បានបញ្ជាក់ថា លទ្ធផលចាញ់ច្រើនៗគ្រាប់នេះ ហាក់មិនចម្លែកទេ ព្រោះក្រុមរបស់លោកនៅថ្មី ហើយប៉ះក្រុមសុទ្ធតែគីឡូធ្ងន់។

ណាមួយនៅលីគកំពូលស្រាប់ បើខ្សោយប្រាកដជាគេស៊ីច្រើនគ្រាប់ហើយ។ ជាមួយគ្នានោះ លោកក៏សន្យាថានឹងព្យាយាមស្វែងរកដៃគូសហការឱ្យបានច្រើន និងហ្វឹកហាត់កូនក្រុមឱ្យល្អជាងមុន ដើម្បីស្វែងរកលទ្ធផលល្អជាងនេះ។ រឿងចាកចេញពីលីគកំពូលនោះ គឺលោកមិនមានបំណងឡើយ បើទោះជាចាញ់១ប្រកួតៗ ច្រើនគ្រាប់ក៏ដោយ៕

ដកស្រង់ពី៖ Sabay