Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃ​បង្ហាញ​ខ្លួន​របស់ Boateng នៅ Nou Camp អត់​​មាន Fan ទៅ​គាំទ្រ​

  • Print

Kevin-Prince Boateng បានបង្ហាញខ្លួនជាផ្លូវការដោយ Barcelona កាលពីម្សិលមិញ បន្ទាប់ពីមានការខ្ចីជើងយ៉ាងភ្ញាក់ផ្អើល។

អាចថារឿងកម្សត់មួយ ក្នុងថ្ងៃពិសេសបែបនេះគេសង្កេតឃើញថាគ្មានអ្នកគាំទ្រទៅជួយអបអរនៅ Nou Camp។ ក្លឹបកំពុងនាំមុខនៅ La Liga បានចំណាយ១,៨លានផោនក្នុងការខ្ចីជើង Boateng ពីក្លឹបនៅអ៊ីតាលី Sassuolo។ កិច្ចសន្យារបស់កីឡាករវ័យ៣១ឆ្នាំត្រូវជួយ Barca ដល់ចប់រដូវកាលនេះ ហើយក្លឹបអាចនឹងទិញផ្ដាច់ក្នុងតម្លៃ៧លានផោន។

យ៉ាងណាមិញទិដ្ឋភាពទទួលស្វាគមន៍កីឡាករថ្មីសម្រាប់ Boateng ហាក់សោះកក្រោះព្រោះគ្មានអ្នកគាំទ្រមកទះដៃអបអរ។ ផ្ទុយពីកីឡាករដទៃដូចជា Philippe Coutinho, Ousmane Dembele និង Cesc Fabregas ដែលមានអ្នកគាំទ្រជាច្រើនមកទទួល៕

ដកស្រង់ពី៖ Sabay