Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

CR7 ប្រជែង​ឈ្នះ​ Messi & Pogba ​បាន​ពាន​​កីឡាករ​សក់​ស្អាត​ Salon d'Or 2016

  • Print

Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid បានជាប់ឈ្មោះ ជាកីឡាករបាល់ទាត់ សក់ស្អាតបំផុត ប្រចាំឆ្នាំ២០១៦ (Salon d'Or 2016) បន្ទាប់ពីទទួលបាន សំឡេងឆ្នោតលើ Lionel Messi របស់ក្រុម Barcelona និង Paul Pogba របស់ក្រុម Manchester United។

ការបោះឆ្នោតដោយ Goal.com បានឲ្យឃើញថា CR7 ដែលទើបឈ្នះពានកីឡាករល្អបំផុតលើលោករបស់ FIFA ទទួលបានសំឡេង ឆ្នោតច្រើនជាងគេ ១៩១១១នាក់ ស្មើនឹង២១% ខណៈដែល Messi ដែលរាល់ឆ្នាំមិនដែលជាប់ ក្នុងចំណាត់ថ្នាក់កំពូល ទាំង២០ ពេលនេះបានជាប់លេខ២ បានសំឡេងឆ្នោត១៦% បន្ទាប់ពីលេងពណ៌សក់ក្រហម។ រីឯ Pogba របស់ Man Utd បាន១២% ស្ថិតនៅលេខ៣។Olivier Giroud របស់ក្រុម Arsenal គេបោះឆ្នោតឲ្យបាន១០% ស្ថិតនៅលេខ៤, Ivan Perisic របស់ក្រុម Inter Milan លេខ៥ និង Adam Lallana របស់ក្រុមហង្សក្រហម Liverpool ស្ថិតនៅលេខ៦៕

ដកស្រង់ពី៖ Sabay