Radio Live


Social Network

Pep ​ឆ្លើយ​បែប​នេះ​ពេល​សួរ​ពី​គម្រោង​អនាគត​ជាមួយ​ Manchester City

 

លោក Pep Guardiola អ្នកចាត់ការរបស់មេឃខៀវបាននិយាយថា លោកយល់ព្រមក្នុងការស្នាក់នៅ Manchester City បន្តទៀត ដែលនេះជាគម្រោងពីអនាគតរបស់លោក។

កន្លងមកមានភាពស្រពិចស្រពិលនៅពេលដែលចប់កុងត្រាជាមួយមេឃខៀវ លោកនឹងបន្តកុងត្រាទៀតទេ ហើយនឹងចែកផ្លូវគ្នាតែម្ដង។ ពិសេសនោះមុនពេលដែលលោកយល់បន្តកុងត្រាថែមដល់ឆ្នាំ២០២៧ នេះ អ្នកចាត់សញ្ជាតិអេស្ប៉ាញស្ទើរតែចាកចេញពីមេឃខៀវទៅហើយ។

តែយ៉ាងណាអ្វីគ្រប់យ៉ាងបានល្អប្រសើរមកវិញបន្ទាប់ពីលោកយល់ព្រមតកុងត្រាដល់២០២៧។ បើគិតទៅដ្បិតថា ការតកុងត្រាដល់ឆ្នាំ២០២៧ ប៉ុន្តែគេនៅតែចង់ដឹងថា តើអ្នកចាត់ការអេស្ប៉ាញនឹងចែកផ្លូវគ្នាតែម្ដងឬយ៉ាងណានៅពេលផុតកុងត្រានេះ ហើយអ្នកចាត់ការមានគម្រោងបន្តថែមទៀតទេ។ សំនួរនេះអ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានឆ្លើយថា «...បាទ.បាទ..បាទ! ខ្ញុំពិតជាចង់បន្តស្នាក់នៅទីនេះមែន។ វាច្បាស់ណាស់ថាខ្ញុំពេលនេះកំពុងតែគិតថា នឹងបន្តនៅទៀតបើមានឱកាសក្រោយពេលចប់កុងត្រានេះ»។ ការលើកឡើងនេះធ្វើឡើងក្រោយពេលដែល Manchester City ចាញ់ក្រុម Real Madrid ។

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានលើកឡើងទៀតថា លោកមិនដែលមានភាពស្ដាយក្រោយទេ ក្នុងការតកុងត្រាថ្មីដល់ឆ្នាំ២០២៧ នេះបើទោះបីជាក្លិបពេលនេះមានភាពធ្លាក់ខ្លាំងក៏ដោយ៕