Radio Live


Social Network

​ធន់ ស៊ីហុង រំលឹក​​ការ​ប្រកួត​មិន​អស់​​ចិត្ត​ជាមួយ អ៊ួច ធារិទ្ធ ពេលនេះ​មាន​ឱកាស​ហើយ

ធន់ ស៊ីហុង នឹងត្រូវមានមុខលេងកម្មវិធី 4 Men Tournament ទម្ងន់ ៥៧គីឡូក្រាម សម្រាប់កីឡាករកម្ពុជាក៏មាន អ៊ួច ធារិទ្ធ ម្នាក់ដែរ ហើយក្នុងនោះគេដឹងថា ធន់ ស៊ីហុង បាននិយាយថា ខ្លួនគេនៅចាំការប្រកួតនោះជានិច្ច ហើយពេលនេះមានឱកាសហើយ។

ស៊ីហុង បាននិយាយថា ការប្រកួតកាលនោះវាលឿនពេក ហើយក្នុងកំឡុងកូវីដហ្នឹងអ្នកទាំងពីរប៉ះគ្នាក្នុងនាមជាកីឡាករខ្មែរដូចគ្នា ណាមួយពេលនោះ ស៊ីហុង ក៏មិនទាន់ល្អដូចពេលនេះដែរ។ ដូច្នេះគេតែងសង្ឃឹមថា អាចមានឱកាសបានសងសឹកឡើងវិញម្ដងទៀត។

តាមការលើកឡើងនេះ អ៊ួច ធារិទ្ធ ដែលធ្លាប់ផ្ដួល ស៊ីហុង ឲ្យសន្លប់នោះគេបានឆ្លើយថាមិនជាអ្វីនោះទេ បើមានការរៀបចំគេ នឹងសប្បាយចិត្តទទួលស្វាគមន៍២៤ម៉ោង។ ធារិទ្ធ សរសើរថា ស៊ីហុង ពេលនេះល្អគ្រប់យ៉ាង នៅក្មេងកម្លាំងល្អបច្ចេកទេសលឿន និងរហ័ស។

សូមបញ្ជាក់ថា ធន់ ស៊ីហុង និង អ៊ួច ធារិទ្ធ នឹងមានមុខវ៉ៃក្នុងកម្មវិធី 4 Men Tournament ទម្ងន់ ៥៧គីឡូក្រាម ព្រមទាំងមានកីឡាករបរទេសពីររូបទៀតគឺ ម្ចាស់ខ្សែក្រវាត់មកពីអ៊ីរ៉ង់ Mohammad ali និងដៃគូចាស់របស់ ពេជ្រ សម្បត្តិ Fabio Loisi ។

អ្នកទាំងពីរមិនទាន់មានឱកាសបានប៉ះគ្នានៅជុំដំបូងទេ លុះត្រាតែពួកគេបានផ្ដួលទៅលើដៃគូបរទេសសិន ក្នុងលក្ខខណ្ឌនេះពួកគេនឹងត្រូវចាប់ឆ្នោតប៉ះបរទេសនៅប្រកួតដំបូង លុះឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ទើបអាចមានឱកាសប៉ះគ្នាបាន៕