Radio Live


Social Network

Jules Kunde មិន​អាច​ចូល​​លេង​បាន​​យប់មិញ​ដោយ​សារ​តែ​គេ​បង្កើត​កំហុស​​ដដែល​​បែប​នេះ​

ខ្សែការពារឆ្នើមរបស់ Barcelona គឺកីឡាករ Jules Kunde កាលពីយប់មិញមិនបានចូលលេងទេ ក្នុងជំនួបដែលក្រុមរបស់ខ្លួនយកឈ្នះលើ Rayo Vallencano ១-០ នៃក្របខណ្ឌ La Liga នោះ។

មូលហេតុនេះការមិនបានចូលលេង និងគ្មានឈ្មោះសូម្បីតែបម្រុងគឺមិនមែនមកពីបញ្ហារបួសអីទេ គឺជាច្បាប់ផ្ទៃក្នុងរបស់ក្លិប គេមិនបានមកដល់ទីលានប្រកួតឲ្យបានទាន់ពេលវេលាទេ ពោលគឺយឺតពេល ដើម្បីត្រៀមការប្រកួត។

និយាយរួមនេះមិនមែនជាលើកទី១ទេ សម្រាប់ Jules Kunde ដែលបានបង្កើតកំហុសដដែលៗនេះ។ Jules Kunde ជាខ្សែកាពារដ៏សំខាន់មួយរបស់ Barcelona ដែលគេកម្រនឹងបាត់មុខពីទីលានណាស់លើកលែងតែមានបញ្ហារបួស ហើយក្នុងលក្ខខណ្ឌដែលមិនបានចូលលេង និងគ្មានសូម្បីឈ្មោះបម្រុងលើកនេះ មកពីគេមិនគោរពវិន័យ៕