Ange Postecoglou បានដឹកនាំ Toottenham Hotspur យកឈ្នះទៅលើបិសាចក្រហម Manchester United ១-០ នៅជើងទី២នៃការប្រកួត English Premier League សប្ដាហ៍ទី២៥ ហើយក៏បានក្លាយជាគ្រូបង្វឹកទី១របស់ មាន់ខ្នាយមាសដែលអាចដឹកនាំឈ្នះបិសាចក្រហមឈ្នះទាំងពីរក្នុងប្រវត្តិសាស្ត្រក្លិប។
កាលជើងទី១ ប៉ះគ្នាក្នុងដីរបស់បិសាចក្រហម Spurs បានបំបាក់ដល់ទៅ ៣-០ ហើយជើងទី២នៃ English Premier League នេះទៀត Spurs ឈ្នះ១-០ ទៀត។
ដូច្នេះធ្វើឲ្យAnge Postecoglou បានជាប់ឈ្មោះជាគ្រូបង្វឹកទី១ដែលអាចដឹកនាំក្រុម Spurs យកឈ្នះ Manchester United ទាំងពីរជើងទាំងក្នុងដី និងក្រៅដី ក្នុងពានរង្វាន់ English Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប។
បើគិតទៅក្រុមទាំងពីរបានប៉ះគ្នាចំនួន ៣លើកហើយក្នុងរដូវកាលនេះ ក្នុងនោះចាញ់ Spurs ទាំងបីគឺចាញ់ ៣-០ នៅ EPL ចាញ់ ៤-៣ នៅ League Cup និងចាញ់ ១-០ កាលពីយប់មិញនេះឯង៕