Radio Live


Social Network

Real Madrid នឹង​ធ្វើ​ការ​ប្ដឹង​តវ៉ា​ពី​រឿង​ដែល​អាជ្ញាកណ្ដាល​ឲ្យ​កាត​ក្រហម​ទៅ​ Jude Bellingham

កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខ្សែបម្រើរបស់ Real Madrid គឺកីឡាករ Jude Bellingham ទទួលបានកាតក្រហមនៅនាទីទី៣៩ នៃការប្រកួតតល់ក្រុម Osasuna ក្នុងការប្រកួតសប្ដាហ៍ទី២៤ នៃពានរង្វាន់ La Liga ។

ក្នុងការផ្ដល់កាតក្រហមនោះកើតឡើងបន្ទាប់ពី Jude បានធ្វើការតវ៉ាទៅកាន់អាជ្ញាកណ្ដាល ប៉ុន្តែក្នុងលក្ខខណ្ឌគឺគេគ្មានសិទ្ធក្នុងការចរចាឬជជែកអ្វីមកកាន់អាជ្ញាកណ្ដាលនោះទេ នៅពេលដែលអាជ្ញាកណ្ដាលបានធ្វើការសម្រេចចិត្ត។

មែនទែនទៅពេលនោះគេនៅមិនទាន់ដឹងថា តើ Bellingham បាននិយាយដោយប្រើពាក្យសម្ដីអ្វីទៅកាន់អាជ្ញាកណ្ដាលដែរ គ្រាន់តែពេលនោះអ្នកដែលមានសិទ្ធគឺ Luka Modric ជាប្រធានក្រុម។ ទោះជាបែបនេះក្ដី Real Madrid បានប្រកាសថា ពូកគេនឹងធ្វើការប្ដឹងអាជ្ញាកណ្ដាលវិញ ដែលផ្ដល់កាតក្រហមមកកាន់ Jude Bellingham ព្រោះពួកគេយល់ថា ការជូនកាតក្រហមនាពេលនោះមិនសក្ដិសមឡើយ ព្រោះជាទូទៅក្នុងការតវ៉ាច្រើន ភាគច្រើនគេឃើញត្រឹមការព្រមាន ឬមានការជូនកាតលឿងតែប៉ុណ្ណោះ។

Real Madrid គិតថា ការប្រកួតដែលបាត់បង់៣ពិន្ទុនេះដោយសារតែអាជ្ញាកណ្ដាល ព្រោះពួកគេកំពុងតែនាំមុខ១-០ ទៅហើយ ស្រាប់តែ Jude ទទួលបានកាតក្រហម ធ្វើការប្រកួតមានការប្រែប្រួល ទើបបញ្ចប់ទៅដោយម្ចាស់ផ្ទះមានឱកាសទទួលបានបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៥៨នោះ៕