Radio Live


Social Network

ផ្លូវ​ការ! Kai Havertz នឹង​ត្រូវ​អវត្តមាន​​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់​ក្នុង​រដូវ​កាល​នេះ​

ខ្សែប្រយុទ្ធរបស់កាំភ្លើងធំ Arsenal នឹងត្រូវអវត្តមាន សម្រាប់ការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ។

នេះបើតាមការបញ្ជាក់របស់ក្លិបផ្ទាល់ពីស្ថានភាពរបួសរបស់គេដែលបានកើតឡើងក្នុងកំឡុងហ្វឹកហាត់។ Kai បានរងរបួសសរសៃពូ ពេលហ្វឹកហាត់នៅទឹកដីឌូបៃ កាលពីសប្ដាហ៍មុន ប៉ុន្តែក្រោយពេលរងរបួសភ្លាមៗក្លិបត្រូវការពិនិត្យបន្ថែម ហើយកាលពីពេលថ្មីនេះក្លិបបានចេញមកបញ្ជាក់ថា របួសនេះមិនអាចជាសះស្បើយក្នុងរយៈពេលខ្លីនោះទេ។

របួសនេះយ៉ាងហោចត្រូវចាំដល់ការប្រកួតរដូវកាល ២០២៥-២០២៦ ទើបជាសះស្បើយវិញ១០០% ដូច្នេះមានន័យថា ចាប់ពីពេលនេះទៅ Arsenal នឹងមិនមានវត្តមានរបស់ Kai Havertz ក្នុងរដូវកាលនេះទេ៕