Radio Live


Social Network

Lisandro Martinez ត្រូវ​អវត្តមាន​យ៉ាង​ហោច​ណាស់​៦​ខែ​ដោយ​សារ​របួស​រហែក​ ACL

ខ្សែការពារជម្រើសជាតិអាហ្សង់ទីន Lisandro Martinez បានរបួសរហែកសរសៃ ACL ដូច្នេះគេត្រូវការពេលវេលាដើម្បីព្យាបាលរបួសនេះយ៉ាងហោចណាស់៦ខែទើបអាចត្រឡប់មកជួយក្រុមវិញបាន។

របួសនេះបានកើតឡើងក្នុងការប្រកួតដែល Manchester Unites បានរងបរាជ័យក្រោមថ្វីជើងរបស់ Crystal Palace ២-០ កាលពីយប់ថ្ងៃអាទិត្យដោយពេលនោះខ្សែការពារវ័យ២៧ឆ្នាំបានព្យាយាមប្រជែងយកបាល់ជាមួយខ្សែប្រយុទ្ធរបស់ Crystal Palace ។

វាជារឿងដ៏អាក្រក់មួយរបស់បិសាចក្រហម ខណៈដែលពួកគេកំពុងតែដុនដាបផង ហើយពេលនេះមកជួបបញ្ហារបួសនេះបន្ថែមទៀត ខណៈដែលខ្សែការពារខាងលើនឹងត្រូវខកខានជួយក្រុមរហូតដល់ចប់រដូវកាលនេះតែម្ដង។

នៅតំបន់ស្លាបឆ្វេងនេះគេមិនទាន់ឃើញ Luke Shaw បានត្រឡប់មកជួយក្រុមវិញបាននៅឡើយទេ ខណៈដែលគិតមកដល់ពេលនេះចូល១ឆ្នាំទៅហើយដោយសារតែរបួស។

ដូច្នេះបិសាចក្រហមត្រូវតែធ្វើយ៉ាងនាព្យាយាមធ្វើឲ្យបានរហ័សស្ដីពីការនាំយក Ayden Heaven ពី Arsenal ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីបំពេញចន្លោះប្រហោងនេះ។ គិតមកដល់ពេលនេះ Manchester United កំពុងឈរនៅលេខរៀងទី១៣ ក្នុងតារាង English Premier League ហើយនៅសល់១៤ប្រកួតទៀតសម្រាប់រដូវកាលនេះ៕