Radio Live


Social Network

Marcus Rashford ៖ មាន​​ក្លិប​ច្រើន​​ចង់បាន​​ខ្ញុំ​ តែ​​ការ​សម្រេច​ចិត្ត​មក​​​ Aston Villa ​ជា​ជម្រើស​ល្អ​បំផុត​

ខ្សែបម្រើប្រយុទ្ធរបស់បិសាចក្រហម Manchester United , Marcus Rashford បានសម្រេចចិត្តមកកាន់ Aston Villa ហើយក្នុងលក្ខខណ្ឌខ្ចីជើង។

ក្នុងការរៀបចំមកកាន់ទឹកដីរបស់ Aston Villa នេះខ្សែប្រយុទ្ធខាងលើបាននិយាយថា មានក្លិបពីរ-បី បានទាក់ទងមកគេ ប៉ុន្តែគេគិតថា Aston Villa ជាកន្លែងដែលធ្វើគេមិនមានភាពអល់អែកក្នុងការសម្រេចចិត្តមកកាន់ទឹកដីមួយនេះ។

គេពិតជាមានភាពស្ងើចសរសើរទៅកាន់ Aston ខ្លាំងមែនទែនពីរបៀបនៃការលេងរបស់ក្រុមមួយនេះក្នុងពេលបច្ចុប្បន្ន។ អ្វីដែលកាន់តែពិសេសនោះ Rashford គេពិតជាមានការសរសើរដល់ឆន្ទៈរបស់ក្រុមក្នុងការលេងជាចង្វាក់រួមមួយ។

ទោះបីជាយ៉ាងគេក៏មិនភ្លេចអរគុណដល់ក្លិបទាំងពីរដែលបានផ្ដល់ឱកាសឲ្យរូបគេទទួលបានឱកាសមួយនេះ គេពិតជាពេញចិត្តនូវការសម្រេចចិត្តរបស់ក្លិបទាំងពីរខ្លាំងមែនទែន។ ក្នុងលក្ខខណ្ឌបានកំណត់ថា ជាបណ្ដោះអាសន្ន Rashford ស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងនិងបន្ថែមដោយលក្ខខណ្ឌទិញដាច់ក្នុងតម្លៃ៤០លានផោនផងដែរ ៕

 

 

ដកស្រង់ពី៖ Sabay