Radio Live


Social Network

Vinicius ៖ Florentino Perez ជឿ​លើ​ខ្ញុំ​តាំង​ពី​គ្មាន​អ្នក​ណា​ស្គាល់​

Vinicius Junior បាននិយាយថា ខ្លួនរបស់គេទទួលបានការជឿជាក់ពីលោក Florentino Perez ប្រធានក្លិបរបស់ Real Madrid តាំងពីរូបគេនៅក្មេង ហើយគ្មានអ្នកណាស្គាល់មកម្ល៉េះ។

ការលើកឡើងនេះធ្វើឲ្យគេមានអារម្មណ៍មោទនភាពសម្រាប់ខ្លួនរបស់គេ ព្រោះគេគិតថា ពេលនោះខ្លួនរបស់គេនៅចំណុចមួយដ៏ឆ្ងាយប៉ុន្តែអាចរំកិលខ្លួនមកកាន់កន្លែងមួយដ៏ខ្ពស់ដូចពេលនេះបាន។ រូបគេទទួលបានការស្រលាញ់ពី Perez ហើយប្រធានក្លិបរូបនេះតែងតែបាននិយាយមកកាន់គេថា លោកនឹងផ្ដល់ឱកាសឲ្យរូបគេលេងនៅ Real Madrid ជារៀងរហូត។

វាពិតជារឿងដែលមិនគួរឲ្យជឿសោះថា រូបគេអាចមកដល់ចំណុចនេះបាន គេមានតែអរគុណដល់ Perez ប៉ុណ្ណោះដែលយល់ព្រមផ្ដល់ឱកាសឲ្យគេបានបង្ហាញសមត្ថភាព។ សូមបញ្ជាក់ថា កីឡាករវ័យ២៤ឆ្នាំកំពុងតែជាខ្សែប្រយុទ្ធមួយដ៏គ្រោះថ្នាក់សម្រាប់ក្លិបផ្សេងក្នុងលោកនៅពេលប៉ះ Real Madrid ។

គេបានផ្ទេរពី Flamengo មកកាន់ Real Madrid នៅ២០១៨ ដែលពេលនោះគេត្រូវបានដាក់ឲ្យលេងនៅឈុត Real Madrid B បាន៥ប្រកួតរកបាន៤គ្រាប់ក៏លើកឲ្យលងនៅក្រុមធំ ឬគេហៅថា Real Madrid នេះតែម្ដង។ គិតមកដល់ពេលនេះគេលេងនៅ Real Madrid បាន១៩១ប្រកួតហើយ និងរកបាន៥៧គ្រាប់ផងដែរ៕

ដកស្រង់ពី៖ Sabay