Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីត​ប្រធាន​សមាគម​បាល់ទាត់​ចិន ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១ជីវិត

  • Print

អតីតប្រធានសមាគមបាល់ទាត់ចិន លោក Chen Xuyuan ត្រូវបានសាលាដំបូងប្រជាជនក្រុងវ័ងស៊ី (Huangshi) នៃខេត្តហឺប៉ី (Hebei) កាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ទាក់ទិននឹងករណីស៊ីសំណូកសូកប៉ាន់ និងអំពើពុករលួយ កាលពីថ្ងៃអង្គារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។

បើតាមប្រភពខាងលើ លោក Chen នឹងបាត់បង់សិទ្ធិនានាដូចជា សិទ្ធិនយោបាយ ចំណែកឯទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកត្រូវបានរឹបអូសដោយតុលាការ។ បន្ថែមពីនេះ ភោគលាភ ដែលលោកទទួលបាននៅពេលប្រព្រឹត្តិអំពើពុករលួយនឹងត្រូវដាក់ចូលជាសម្បត្តិរដ្ឋ។

លោកបានពាក់ព័ន្ធនឹងរឿងពុករលួយកិបកេងលុយប្រមាណ ១១លានដុល្លារអាមេរិក។ អយ្យការអមសាលាដំបូងក្រុងវ័ងស៊ីបានដាក់ការចោទប្រកាន់លោក Chen ពាក់ព័ន្ធនឹងការរំលោភអំណាច ដោយផ្ដល់កុងត្រានានាដល់ក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធនឹងវិស័យបាល់ទាត់នៅស្រុកចិន។

កាលពីខែកុម្ភៈ លោក Chen នៅក្នុងសវនាការបានធ្វើការទទួលកំហុសគ្រប់បែបយ៉ាងទាំងអស់ ព្រមទាំងសុំទោសប្រជាជនចិនទាក់ទិននឹងការបំពេញការងារមិនបានល្អ ដែលធ្វើឱ្យបាល់ទាត់ចិនដើរថយក្រោយ។ លោក Chen ឡើងកាន់តំណែងជាប្រធានសមាគមបាល់ទាត់ចិនពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។

មុននឹងឡើងកាន់ជាប្រធានស្ថាប័នបាល់ទាត់ចិន លោកជាប្រធានក្រុមហ៊ុនកំពង់ផែអន្តរជាតិសៀងហៃ (Shanghai International Port Group)។ បាល់ទាត់នៅស្រុកចិនមានរឿងអាស្រូវពុករលួយទ្រង់ទ្រាយធំ ដែលបណ្ដាលឱ្យបុគ្គលបាល់ទាត់ជាច្រើនរួមមាន គ្រូបង្វឹក អាជ្ញាកណ្ដាល កីឡាករ និងមន្ត្រីនានាជាប់ការស៊ើបអង្កេត៕