Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សោកស្ដាយ! ក្លឹប​ជើងឯកតេជោលីគ បញ្ជាការដ្ឋានអង្គរក្ស គ្មានឈ្មោះប្រកួតពាន៤ស្មើនៅភ្នំពេញទេ

  • Print

៦ក្រុមចុងក្រោយដែលបានឡើងមកជុំទី២នៃពានរង្វាន់តេជោលីគរដូវកាលទី១ឆ្នាំ២០២៣-២០២៤ មានសិទ្ធិឈរចាំក្រុមទាំង១០ដែលឡើងពីភូមិភាគទាំង៥ ប៉ុន្តែគួរឲ្យស្ដាយក្លឹបជើងឯក បញ្ជាការដ្ឋានអង្គរក្ស មិនគ្មានឈ្មោះប្រកួតប្រជែងពាន៤ស្មើ Wurkz Special Volleyball Cup 4x4 នេះទេ។

ហេតុអ្វីបានជាក្លឹបធំសំបូរធនធានកីឡាករល្អមួយនេះគ្មានវត្តមានប្រកួតប្រជែង? ពាក់ព័ន្ធនឹងចម្ងល់នេះលោក ទែន ឡន អគ្គលេខាធិការងសហព័ន្ធកីឡាបាល់ទះកម្ពុជាបានលើកឡើងថា សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសជូនដំណឹងដល់សមាគមក្លឹបទាំងអស់ អំពីការដាក់ពាក្យចូលរួមប្រកួតពានរង្វាន់៤ស្មើ ហើយមានតែសមាគមក្លឹបចំនួន៥ប៉ុណ្ណោះបានដាក់ពាក្យ។

ដោយឡែកក្លឹបជើងឯកបញ្ជាការដ្ឋានអង្គរក្សមិនបានដាក់ពាក្យឡើយ ហើយនេះជាមូលហេតុលដែលក្លឹបធំមួយនេះគ្មានមានវត្តមានក្នុងការប្រកួត។លោក ទែន ឡន បានពន្យល់ថា ៖«យើងបានបើកចំហ និងប្រកាសជូនដំណឹងជាសាធារណៈ ក៏ប៉ុន្តែដល់ថ្ងៃផុតកំណត់ទទួលពាក្យ អត់បានទទួលពាក្យពីក្លឹបបាល់ទះខាងលើ...ដោយសារធម្មតាយើងប្រកាសជូនដំណឹងបើកឲ្យសមាគមក្លឹបក្រុមចុះឈ្មោះក្នុងការប្រកួតបាល់ទះ Wurkz Special Volleyball Cup 4x4 ឆ្នាំ២០២៤ យើងអត់បានទទួលពាក្យ តែប៉ុណ្ណឹងឯង»។

ក្រុមទាំង៥ក្នុងពានរង្វាន់តេជោលីគជុំទី២មានសមាគមបាល់ទះវិសាខា A ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមាគមបាល់ទះក្រសួងមហាផ្ទៃ A ក្លឹបបាល់ទះកងពលធំអន្តរាគមលេខ៣ A និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

ចំណែកក្រុមទាំង១០មកពី៥ភូមិភាគដែលឡើងមកលេងនៅភ្នំពេញមានភូមិភាគបាត់ដំបងលេខ១ក្លឹបបាល់ទះបាត់ដំបង លេខ២សមាគមបាល់ទះក្រសួងមហាផ្ទៃ B។ ភូមិភាគសៀមរាប លេខ១ក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ B លេខ២ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តឧត្ដមានជ័យ។

ភូមិភាគកំពង់ចាម លេខ១ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លេខ២ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ភូមិភាគព្រៃវែង លេខ១ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លេខ២ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

ភូមិភាគព្រះសីហនុ លេខ១ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លេខ២ក្លឹបបាល់ទះបុរីឈ្នះឈ្នះ។ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ខាងលើក្រុមទាំង១៥នឹងត្រូវបែងចែកជា៤ពូល ប្រកួតវិលជុំសន្សំពិន្ទុ ហើយការចាប់ពូលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២៤ខាងមុខ។

សម្រាប់ព័ត៌មានបន្ថែមសហព័ន្ធកីឡាបាល់ទះកម្ពុជានឹងជម្រាបដំណឹងនៅពេលក្រោយ៕