Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្ដៅៗស្មាត់ធំ គួន ម៉ុម ឆ្លើយតបហើយ ក្រោយសុវណ្ណនាថទទូចចង់សងសឹក

  • Print

ក្រោយចាញ់ គួន ម៉ុម ទាំងមិនអស់ចិត្តកីឡាករឆ្នើមនិងល្បីល្បាញ ក្នុងវិស័យកីឡាបាល់ទះក្រៅផ្លូវការ វ៉េត សុវណ្ណនាថ ដៃគូចាក់ទឹកមិនលេចរបស់ម៉ាប់ឆ្វេង បានចេញវីដេអូច្រើនលើកច្រើនសារផ្ញើទៅកាន់គួនម៉ុមដែលកំពុងលេងនៅលីគវៀតណាមអំពីការចង់សងសឹក ហើយមិនតែប៉ុណ្ណោះស្មាត់ធំរូបនេះថែមទាំងបានពន្យារពេលសំបុត្រយន្តហោះទៅអាមេរិកទៀតផង។

ទោះបីជាយ៉ាងណាគេនៅមិនទាន់ឃើញក្រុមរបស់ គួន ម៉ុម ឆ្លើយតបនៅឡើយទេ។ ពាក់ព័ន្ធនឹងការមិនទាន់ទទួលបានការឆ្លើយតបនេះ Sabay បានឆាតសួរគួនម៉ុមតាមរយៈប្រអប់សារ Facebook ហើយចម្លើយដែលទទួលបានគឺ គួន ម៉ុម រីករាយបើកឲ្យ វ៉េត សុវណ្ណនាថ សងសឹកដើម្បីឲ្យគេបានអស់ចិត្ត ហើយត្រឡប់ទៅអាមេរិកដោយសប្បាយរីករាយ។

ស្មាត់ធំរបស់សមាគមបាល់ទះវិសាខា គួន ម៉ុម បានចេញមុខឆ្លើយតបទៅកាន់ស្មាត់រហស្សនាមប្ដូរចង្កេះលើអាកាសថា រូបគេនឹងត្រឡប់មកកម្ពុជាឆាប់ៗ ដូច្នេះការប្រកួតអាចនឹងកើតឡើងមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

គួន ម៉ុម បានបញ្ជាក់បែបនេះថា ៖«ខ្ញុំ Comment តបហើយតើខ្ញុំថាដាក់មុនចូលឆ្នាំទៅ ព្រោះខ្ញុំទៅវិញមុនចូលឆ្នាំអំឡុងថ្ងៃ៨ថ្ងៃ៩ទៅដល់ខ្មែរវិញហើយ ថាយ៉ាងយូរថ្ងៃ១០ ខ្ញុំថាដាក់ឲ្យគាត់តើ»។

កីឡាករមានដើមកំណើតនៅខេត្តតាកែវ គួនម៉ុម ថាការប្រកួតមួយនេះនឹងកើតឡើង ហើយប្រាកដណាស់ផ្អើលស្រុកខ្មែរ ហើយក៏ជាការប្រកួតមួយដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

គួរបញ្ជាក់ថា ការប្រកាសសងសឹករបស់ជើងខ្លាំង វ៉េត សុវណ្ណនាថ ធ្វើឡើងក្រោយកីឡាកររូបនេះចាញ់ គួនម៉ុម សឿនហេង និងសួន ចាន់ណារ៉ូ ទាំងពិន្ទុប្រដេញគ្នាកាលពីពេលថ្មីៗនេះ ខណៈអេគីបរបស់សុវណ្ណនាថមានម៉ាប់ឆ្វេង និងផានិតប៉ះសេ៕