Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អបអរសាទរ! ក្រុមកីឡាបាល់ទាត់បុរស ធនាគារ ស្ថាបនា ឈ្នះជើងឯក និងត្រៀមទៅប្រកួតនៅចក្រភពអង់គ្លេស

  • Print

ថ្មីៗនេះ ក្រុមកីឡាបាល់ទាត់បុរស ធនាគារ ស្ថាបនា បានទទួលជ័យជម្នះក្នុងព្រឹត្តិការណ៍ពានរង្វាន់ AIA Corporate Cup 2024 ដែលរៀបចំឡើងដោយ អេ អាយ អេ ខេមបូឌា សម្រាប់បុគ្គលិកក្រុមហ៊ុនដៃគូសាជីវកម្មរបស់ខ្លួនទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនទៀតតាមរយៈបាល់ទាត់។

ជ័យលាភីដ៏អស្ចារ្យនេះ ពិតជាបានបង្ហាញគុណតម្លៃនៃការសហការជាក្រុម ការតស៊ូ និងស្មារតីកីឡារបស់សមាជិកក្រុមដែលខិតខំប្រឹងប្រែង រហូតទទួលបានភាពជោគជ័យនេះ។

អ្វីដែលជាទីសាទរថែមមួយកម្រិតទៀតនោះ គឺក្រុមបាល់ទាត់បុរសរបស់ ធនាគារ ស្ថាបនា នឹងតំណាងឲ្យកម្ពុជា ធ្វើដំណើរឆ្ពោះទៅការប្រកួតបន្តនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសជាមួយនឹងក្រុមតំណាង AIA ដែលមកពីបណ្តាប្រទេសផ្សេងៗ។