Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មក​ស្គាល់​ខ្សែការពារ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក​

  • Print

 

ខ្សែការពារ William Saliba ជាខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត នៅលើពិភពលោក។ បើយោងតាមស្ថិតិរបស់ Transfermarkt កាលពីពេលថ្មីៗនេះ។

នៅក្នុងខណៈនេះ Saliba មានតម្លៃខ្លួន ៨០លានអ៊ឺរ៉ូ ដោយគេទើបឡើងតម្លៃខ្លួន ១០លានអ៊ឺរ៉ូក្រោយទីផ្សារកីឡាករបានធ្វើបច្ចុប្បន្នភាពទីផ្សារកាលពីពេលថ្មីៗនេះ។ កីឡាករនេះមានវ័យ២២ឆ្នាំហើយ ដោយចូលលេងឲ្យ Arsenal ចាប់ពីឆ្នាំ២០១៩មក ក្នុងតម្លៃខ្លួនត្រឹម២២.៥លានអ៊ឺរ៉ូប៉ុណ្ណោះ។

ខ្សែការពារដែលមានតម្លៃខ្លួនប្រហែលនឹង Sliba នៅក្នុងពេលនេះគឺ ខ្សែការពារ Ruben Dias ដែលមានតម្លៃ ៨០លានអ៊ឺរ៉ូដូចគ្នា ដោយកីឡាករនេះមិនមានការប្រែប្រួលតម្លៃខ្លួនក្នុងពេលបច្ចុប្បន្នភាពតម្លៃខ្លួនកីឡាករកាលពីពេលថ្មីៗនេះទេ៕