Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អនុប្រធាន​មន្ទីរអប់រំ ​យុវជន​ និង​កីឡា​ រាជធានី​ភ្នំពេញ៖​ ការ​ប្រកួត​សិស្ស​មធ្យម​សិក្សា​ជើងឯក​ឆ្នាំ​២០២៣-២៤​ ជំរុញ​យុវជន​ឲ្យ​លេង​កីឡា

  • Print

អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ថាការប្រកួតសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៣-២៤ គឺជាការលើកស្ទួយវិស័យកីឡា និងបានជំរុញយុវជនឲ្យលេងកីឡាផងដែរ។

ថ្លែងក្នុងពិធីបិទការប្រកួតសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញកាលពីព្រឹកថ្ងៃអាទិត្យ លោក អ៊ុក ចន្ថា សូមថ្លែងអំណរគុណដល់ប្រតិភូកីឡា និងនាយកសាលានានាដែលបានខិតខំបង្កើតឲ្យមានជាក្រុមកីឡាផ្សេងៗបានមកចូលរួមក្នុងកាប្រកួតឆ្នាំនេះ។

ចំពោះសាលាដែលមិនបានចូលរួមក្នុងឆ្នាំនេះសូមឲ្យមានឆន្ទៈរៀបចំក្រុមដើម្បីបានចូលប្រកួតប្រជែងនៅឆ្នាំក្រោយ។លោក អ៊ុក ចន្ថា បន្ថែមទៀតថា ការចូលរួមពីបណ្ដាសាលានានានេះបានបញ្ជាក់ពីទឹកចិត្តចូលរួមលើកស្ទួយវិស័យកីឡានៅរាជធានីភ្នំពេញ។

ប្រកួតសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកនេះជាការជំរុញដល់យុវជនឲ្យលេងកីឡា និងចាប់យកកីឡាណាមួយដែលខ្លួនស្រឡាញ់នាំឲ្យរឹតតែមានធនធានកីឡាបន្ថែមទៀតក្នុងរាជធានីភ្នំពេញ។

បញ្ជាក់ដែរថា ការប្រកួតសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៣-២៤ ធ្វើឡើងកាលពីថ្ងៃទី១១ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤។ ការប្រកួតនេះមានប្រភេទកីឡាដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងវាយកូនឃ្លីលើតុ។

ពិធីបិទបញ្ចប់ការប្រកួតនេះធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនា នៅវិទ្យាជ្រោយចង្វា៕