Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡានចត​ហាលក្តៅ ពេលចូល​ក្នុងឡានវិញ ដូចក្នុងឡ! តែប្រយ័ត្ន​កុំបើកម៉ាស៊ីនត្រជាក់ខ្លាំងកប់ពេក

  • Print

ប្រព័ន្ធម៉ាស៊ីនត្រជាក់ ជាផ្នែកដ៏សំខាន់មួយនៃរថយន្ត ជាពិសេសក្នុងអំឡុងពេលដែលមានអាកាសធាតុក្តៅបែបនេះ បើម៉ាស៊ីនត្រជាក់ មានបញ្ហាហើយ គឺពិតជាពិបាកណាស់។

ដូច្នេះខាងក្រោមនេះ គឺជាវិធីសាស្រ្តចំនួន៤ ដែលលោកគួរអនុវត្ត ដើម្បីថែរក្សាប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត ដើម្បីកុំឱ្យវាខូចទាន់៖

១.លាងម៉ាស៊ីនត្រជាក់៖ ការលាងម៉ាស៊ីនត្រជាក់ជាទៀងទាត់ នឹងជួយកំចាត់បាក់តេរីផ្សេងៗ និងជួយឱ្យខ្យល់បាញ់ចេញមក ល្អត្រជាក់ស្រួល ជាពិសេសគឺជួយបង្កើនអាយុកាលកញ្ច្រែងម៉ាស៊ីនត្រជាក់ និងកុំប្រេស័រជាដើម។ បច្ចុប្បន្ន ការលាងសម្អាតម៉ាស៊ីនត្រជាក់ មាន២របៀប គឺរើតាបឡូ និងមួយទៀតមិនចាំបាច់រើតាបឡូនោះទេ ដោយគ្រាន់តែស៊ូកទុយោបាញ់ស្ព្រៃយ៍ចូលព្រិលម៉ាស៊ីនត្រជាក់ ជាការស្រេច។

២. កុំបើកម៉ាស៊ីនត្រជាក់ខ្លាំងកប់ពេក៖ ប្រាកដណាស់ ពេលចូលក្នុងរថយន្តដែលកំពុងចតចោលហាលក្តៅ លោកអ្នកប្រាកដជាមានអារម្មណ៍ថា ដូចនៅក្នុងឡអ៊ីចឹង ហេតុនេះនឹងបើកម៉ាស៊ីនត្រជាក់ខ្លាំងអស់លេខ ដើម្បីឆាប់ត្រជាក់ក្នុងកាប៊ីន។ យ៉ាងណាមិញ ការធ្វើបែបនេះ នឹងបង្កឱ្យមានសំណើមច្រើន ផ្តុំគ្នានៅក្នុងម៉ាស៊ីនត្រជាក់ និងអាចធ្វើឱ្យស្ទះ ឬមានច្រែសផងដែរ។ បន្ថែមលើសនេះ វាក៏នឹងធ្វើឱ្យម៉ាស៊ីនរាងប្រឹងខ្លាំង ស៊ីសាំងជាងមុនទៀតផង។ វិធីល្អបំផុតគឺគ្រាន់តែបើកម៉ាស៊ីនត្រជាក់ល្មមៗ ហើយរង់ចាំតែមួយសន្ទុះ គឺវានឹងត្រជាក់វិញហើយ។

៣. ចៀសវាងប្រើម៉ូដម៉ាស៊ីនត្រជាក់អូតូ៖ នៅពេលកំណត់ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ វានឹងផ្លាស់ប្តូរសីតុណ្ហភាពក្នុងកាប៊ីនដោយខ្លួនវាដល់ចំណុចដែលបានកំណត់ យ៉ាងលឿនរហ័ស។ ជួនកាល វានឹងធ្វើឱ្យកង្ហាម៉ាស៊ីនត្រជាក់ វិលខ្លាំងដល់ល្បឿនអប្បបរមាដែលមិនចាំបាច់ បន្ថយអាយុកាលរបស់កង្ហា។ ពេលខ្លះទៀត តាមប្រភេទរថយន្តមួយចំនួន នៅពេលបើកម៉ូដអូតូ វានឹងទាញខ្យល់ពីខាងក្រៅចូលក្នុងកាប៊ីនដោយស្វ័យប្រវត្តិ ដែលបែរជាមិនអាចឱ្យក្នុងកាប៊ីន ឆាប់ត្រជាក់ឡើយ។

៤. កុំភ្លេចពីតម្រងម៉ាស៊ីនត្រជាក់៖ តម្រងម៉ាស៊ីនត្រជាក់ មានតួនាទីសំខាន់ក្នុងការទប់នូវកម្ទេចធូលីដែលមានក្នុងខ្យល់ ចូលក្នុងម៉ាស៊ីនត្រជាក់។ ជាមួយគ្នានេះ បើកត់សម្គាល់ថា ម៉ាស៊ីនត្រជាក់ មិនសូវបាញ់ខ្យល់ខ្លាំងគ្រប់គ្រាន់ លោកអ្នកក៏ពិចារណាលើបញ្ហារបស់តម្រងនេះផងដែរ ដោយដោះពិនិត្យមើល ឬផ្លាស់ប្តូរចេញតែម្តង៕





ដកស្រង់ពី៖Sabay