Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man Utd ត្រូវ​បាន​បុគ្គលិក​របស់​ខ្លូន​ប្ដឹង ទាក់ទិន​នឹង​រឿង​ព័ត៌មាន​សម្ងាត់​ផ្ទាល់​ខ្លួន

  • Print

បុគ្គលិកក្លឹប Manchester United ចំនួន ៣២នាក់បានធ្វើការប្ដឹងផ្ដល់ក្លឹបបិសាចក្រហម ទាក់ទិននឹងរឿងលេចធ្លាយព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun។

រឿងលេចធ្លាយព័ត៌មានសម្ងាត់កើតឡើងតាំងពីឆ្នាំ២០១៨។ រឿងនេះដែរគឺកើតឡើង ដោយសារតែខាងក្រុមធនធានមនុស្សរបស់ក្លឹបច្រឡំភ្លាត់ដៃផ្ញើរសារអេឡិចត្រូនិក ដែលផ្ទុកនូវឯកសារផ្ទាល់ខ្លួនរបស់បុគ្គលិក (ព័ត៌មានពាក់ព័ន្ធនឹងប្រាក់ខែ ឈ្មោះបុគ្គលិក លេខប័ណ្ណធានារ៉ាប់រ៉ងជាតិ...) ទៅកាន់បុគ្គលិកកុងត្រារបស់ក្លឹប។

ខាងមេធាវីតំណាងបុគ្គលិកទាំង ៣២រូបនោះបានអះអាងថា ទោះជារឿងនេះកើតឡើងតាំងពីឆ្នាំ២០១៨មែន ក៏ម្ចាស់ក្លឹបត្រូវដោះស្រាយឱ្យសមស្រប។ តាំងពីឆ្នាំ២០១៨មក ក្រុមបុគ្គលិកដែលរងផលប៉ះពាល់នេះបានដាក់ពាក្យបណ្ដឹងជាច្រើនដងមកហើយ តែមិនបានសម្រេច។

ខាងបុគ្គលិកប្ដឹងទារសំណងសរុបក្បែរ ១៣ម៉ឺនដុល្លារអាមេរិក។ យ៉ាងណាមិញ ខាងក្លឹបបានឆ្លើយតបថា ខាងក្លឹបនឹងចាត់វិធានការណាមួយ ដើម្បីបង្ការកុំឱ្យមានករណីនេះកើតឡើងជាថ្មីទៀត៕