Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទោះ​ជា​មាន​សម្ពាធ គ្រូ​ Chelsea ថា​ដាច់​ខាត​មិន​លាលែង​ពី​តំណែង​ឡើយ

  • Print

លោក Mauricio Pochettino គ្រូបង្គោលក្លឹប Chelsea បាននិយាយកាលពីពេលថ្មីៗនេះថា លោកនឹងមិនលាលែងពីតំណែងឡើយ ទោះជាលោកមានសម្ពាធក៏ដោយ។

ឆ្លើយតបនឹងសំណួរអ្នកកាសែតថា តើលោកនឹងលាចេញពីតំណែងទេ លោក Pochettino បានឆ្លើយថា៖ «ទេ ទេ ទេ! ម៉េចក៏ត្រូវធ្វើចឹង? ខ្ញុំនឹងមិនធ្វើអញ្ចឹងនោះទេ»។

សូមជម្រាបផងដែរថា Chelsea នៅក្នុងរដូវកាល ២០២៣/២៤នេះ មិនសូវជាបង្ហាញទម្រង់លេងល្អប៉ុន្មាននោះទេ ជាពិសេសចាប់តាំងពីលោក Pochettino ឡើងមកកាន់ក្លឹបនេះមក។ នាពេលនេះដែរ តោខៀវ Chelsea កំពុងតែឈរលេខ ១១នៅក្នុងតារាង Premier League។

ស្របពេលនឹងមានទម្រង់លេងមិនសូវល្អនេះ មានពាក្យចចាមអារ៉ាមមួយចំនួនបានឱ្យដឹងថា Chelsea អាចនឹងហៅអតីតគ្រូរបស់ខ្លួនគឺ លោក Jose Mourinho មកដឹកនាំវិញ។

ពាក់ព័ន្ធនឹងរឿងនេះដែរ លោក Pochettino បានលើកឡើងថា លោកស្គាល់ និងគោរពលោក Mourinho ក៏ប៉ុន្តែ Chelsea ពេលនេះ មិនមែនដូច Chelsea ពីមុននោះទេ៕

ដកស្រង់ពី៖ Sabay