Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះហើយជាយុទ្ធសាស្ត្រស្នងការត្បូងឃ្មុំ យកឈ្នះស្នងការកំពង់ចាម វគ្គផ្ដាច់ព្រ័ត្រលើកពាន Wurkz

  • Print

ក្លឹបបាល់ទះស្នងការដ្ឋាននគរបានខេត្តត្បូងឃ្មុំ បានលើកពាន Wurkz Special Volleyball Cup 4x4 នៅភូមិភាគខេត្តកំពង់ចាម ក្រោយឈ្នះក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល២សិតទល់១សិត នៅសាលសាលាខេត្តកំពង់ចាម ក្រោមក្រសែភ្នែកអ្នកទស្សនារាប់រយនាក់ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

ជួបស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដែលជាក្រុមខ្លាំង ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រើយុទ្ធសាស្រ្តលេងបុកស្មាត់ឆ្វេងស្ដាំ។ កីឡាករមួយរូបរបស់ត្បូងឃ្មុំ ផន ពិសាល បានលើកឡើងថា ក្រុមរបស់គេបានចាត់ទុក ឌិន ស៊ីដែន ជាមុខសញ្ញាទទួលសេវាដ៏សំខាន់ ដើម្បីកាត់បន្ថយកម្លាំងប្រយុទ្ធរបស់ពួកគេ។

កីឡាករល្អក្នុងការកាងសេវាកណ្ដាលដដែល បានទម្លាយក្រោយចប់ការប្រកួតដូច្នេះថា ៖«ចំណុចខ្សោយរបស់ខាងកំពង់ចាម បើតាមខ្ញុំគិតដោយសារខ្ញុំភាគច្រើនខ្ញុំវ៉ៃគេចបងបងដែលនៅកណ្ដាល ខ្ញុំភាគច្រើនវ៉ៃទៅបងឆ្វេង បងស៊ីដែនហើយនឹងស្ដាំដោយសារគាត់ចាប់ម៉ូវេរៀងច្រើន កាលណាចាប់ម៉ូវេច្រើនគាត់ចែកបាល់មិនសូវបាន»។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ កីឡាករត្បូងឃ្មុំរូបនេះ បានការពារជើងក្រោមយ៉ាងល្អខ្លាំងណាស់។ ឌិនស៊ីដែនស្មាត់ធំរបស់កំពង់ចាមម៉ាត់ធ្ងន់ៗមែន ទែន ប៉ុន្តែពិសាលនៅតែថ្នក់បាល់ឡើងលើស្អាតៗធ្វើឲ្យអ្នកទស្សនាហ៊ោផ្អើលសាលសាលាខេត្តកំពង់ចាម។ មិនត្រឹមតែពិសាលតែម្នាក់ទេ ពោលគឺក្រុមស្នងការខត្តត្បួងឃ្មុំ លេងសង់តង់គ្នាល្អទាំងអស់តែម្ដង។

ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នឹងត្រូវឡើងទៅប្រកួតធំ Wurkz Special Volleyball Cup 4x4 នៅភ្នំពេញនៅថ្ងៃទី ២២ ដល់ថ្ងៃ ២៨ ខែមេសា ឆ្នាំ២០២៤ខាងមុខ។

ដោយឡែកចំណាត់ថ្នាក់លេខបីនិងលេខបួន មិនមានកៅអីឡើងទៅប្រកួតនៅភ្នំពេញទេ។ ចំណាត់ថ្នាក់លេខបីបានលើស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទទួលបានប្រាក់២លានរៀល និងចំណាត់លេខបីបានលើក្លឹបបាល់ទះយុវជនមិត្តភាព ទទួលបានប្រាក់រង្វាន់១លានរៀល៕

ដកស្រង់ពី៖ Sabay