Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុនស្រែស្រែ បង្ហើបថា៣ស្មើស្រុកខ្មែរ គួន ម៉ុម ហូបអស់ហើយនៅឡើយតែអេគីបរបស់គេ

  • Print

កីឡាករ ទុយ កុសល ហៅយុនស្រែស្រែ បានបង្ហាញការគាំទ្រពេញទំហឹងចំពោះការលេងបាល់ទះក្រៅផ្លូវការបែបស្តង់ដារ ព្រោះការលេងរបៀបនេះល្អមើល និងមានអ្នកគាំទ្រច្រើន ជាពិគេបានសេសសរសើរក្រុម គួន ម៉ុម ថាលេងល្អ ល្អរហូតឈ្នះស្មាត់ធំៗស្រុកខ្មែរអស់ហើយ នៅឡើយតែរូបគេម្នាក់ប៉ុណ្ណោះដែលមិនទាន់បានសាកសមត្ថភាព។

ក្រោយកីឡាករលំដាប់ប្រទេស គួន ម៉ុម, សួន ចាន់ណារ៉ូ និង សឿន ហេង ចេញលេងបាល់ស៊ីលុយហើយបានឈ្នះបីស្មើលើស្មាត់ឌូក, រ៉ាដូ, ចាន់ សារ៉ន ឈ្នះទូចអង្គរក្ស, រាជ, វិចិត្រ និងឈ្នះចុងក្រោយថ្មីៗនេះឈ្នះ សុវណ្ណនាថ , ម៉ាប់ឆ្វេង និងផានិត រូបគេហាក់បីចង់ញញើតក្រុមមួយនេះ ហើយរូបគេពិតជាចង់សាកសមត្ថភាពដែរ បើពួកគេព្រមទទួលសំណើរ។

អ្នកលេងផ្លែសេវាខ្យល់ព្យុះយុនស្រែស្រែ បានបញ្ជាក់លើផេករបស់ខ្លួនកាលពីម្សិលមិញយ៉ាងដូច្នេះថា ៖«និយាយត្រង់ទៅម្សិលមិញខ្ញុំ ចាប់គូលេងជាមួយគាត់ដែរ ដល់ពេលឃើញគាត់ស៊ីម៉ាប់ឆ្វេង ខ្ញុំដូចចង់រអារគាត់ដែរបីស្មើហ្នឹង»។

យុនស្រែស្រែ បានសរសើរក្រុមគួនម៉ុមល្អទាំងការម៉ាត់ ការធ្វើរនាំង ការចាប់សេវា និងការប៉ះសេ ពោលល្អសឹងទាំងអស់តែម្ដង និងបានរៀបរាប់ទៀតថាបើអេគីបគេប៉ះបីម៉ុមនេះមែនក៏មិនប្រាកដឈ្នះដែរ ព្រោះមិនងាយបាំងឡើយ។ ប៉ុន្តែអ្វីដែលស្មាត់យុនសង្ឃឹមនោះគឺរពឹងស៊ីផ្លែសេវាតែមួយមុខគត់ប៉ុណ្ណោះ។

កីឡាករមានដើមកំណើតមកពីខេត្តកំពតបានបញ្ជាក់បន្ថែម ៖«យើងលេងមួយគាត់ យើងមានតែជាប់បាំង ហើយគាត់វ៉ៃទៅវិញគឺបាំងគាត់អត់ជាប់ទេ ចឹងខ្ញុំពិបាកលេង ប៉ុន្តែនិយាយទៅមានតែគីបខ្ញុំទេដែលអាចលេងជាមួយគាត់បាន»។

អេគីបបីដែលយុនចង់លេងជាមួយ គួន ម៉ុម សួនចាន់ណារ៉ូ និងសឿនហេងមានពីរជម្រើសគឺបី វ៉ា រាជ យុន និង យុន រាជ វិចិត្រ។ ទោះមានការលើកឡើងពីស្មាត់យុនបែបនេះក្ដី ប៉ុន្តែកន្លងមកបើតាមបទសម្ភាសន៍រវាង Sabay ជាមួយគួនម៉ុម គឺគេមិនហ៊ានជួបប្អូនប្រុសបង្កើតស្មាត់រាជរូបនេះឡើយ ដោយហេតុផលចាប់សេវាយុនមិនបាន។ យ៉ាងណាគួនម៉ុមបានបង្ហើបចំហរដែរថាបើលេងបួនស្មើរគេអាចកំដរបាន ដើម្បីដកស្រង់បទពិសោធន៍បច្ចេកទេស និងបានឲ្យមហាជនសប្បាយភ្នែក៕

ដកស្រង់ពី៖ Sabay