Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Women Run 10k ​មាន​អ្នក​ចុះឈ្មោះ​រត់​ ២០៤០​នាក់​ហើយ​ និង​កំពុង​រង់ចាំ​មហាជន​ចូលរួម​បន្ត​ទៀត​

  • Print

ព្រឹត្តិការណ៍រត់ប្រណាំងបែបកម្សាន្ត និងជាការអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មិនា និងជាលើកទី៣ នៃព្រឹត្តិការណ៍នេះគិតមកដល់ពេលឥឡូវមានអ្នកចុះឈ្មោះរហូត ២០៤០នាក់មកហើយ ប៉ុន្តែនៅតែបន្តរង់ចាំមហាជនក៏ដូចជាអ្នកស្រឡាញ់ចូលចិត្តចុះឈ្មោះបន្តទៀត។

លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ Women Run 10k បានឲ្យដឹងថា គិតតាំងពីថ្ងៃបើកចុះឈ្មោះដំបូងមកដល់ពេលនេះមានមហាជនចុះឈ្មោះរហូតដល់ ២០៤០នាក់ហើយ។

ក្នុងនោះ វិញ្ញាសា 10គីឡូម៉ែត្រមានអ្នកចុះឈ្មោះ ៩៨៩នាក់ និងវិញ្ញាសា ៤គីឡូម៉ែត្រមានអ្នកចុះឈ្មោះ ១០៥១នាក់ហើយនឹងមានត្រៀមអ្នកចុះឈ្មោះបន្ទាប់ពីចូលឆ្នាំចិននេះខ្ទង់ ១០០នាក់បន្ថែមទៀត។

សម្រាប់ការរំពឹងទុកនៅថ្ងៃព្រឹត្តិការណ៍មកដល់នោះខាងកម្មវិធីចង់ឲ្យមានអ្នកចូលរួមរត់ខ្ទង់ ២៥០០នាក់។ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ព្រឹត្តិការណ៍នេះផ្ដោតសំខាន់លើការជំរុញឲ្យប្រជាពលរដ្ឋមានសុខភាពល្អដែលទាំងនេះជាអ្វីដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន សុវណ្ណាភូមិឡាយហ្វ៍ ចង់បានដូចគ្នា។

ដោយមានការសហការគ្នារៀបចំបានល្អជាមួយ សុវណ្ណាភូមិឡាយហ្វ៍ ដូច្នេះ NOCC បន្តការងារ និងរួមគ្នាធ្វើព្រឹត្តិការណ៍នេះជាបន្តបន្ទាប់ទៅទៀត។ ជាមួយគ្នានេះដែរការចូលរួមរបស់មហាជនគឺបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯង ចូលរួមជំរុញអភិវឌ្ឍន៍វិស័យកីឡារត់ប្រណាំងបែបសប្បុរសធម៌ឲ្យកាន់តែផុលផុស និងជាការអបអរសាទរដល់ទិវាសិទ្ធិនារីអន្តរជាតិ ៨មិនា ផងដែរ។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍រត់ប្រណាំង Women Run 10k នេះនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី៨ ខែមិនា ឆ្នាំ២០២៤ នៅមុខវត្តបទុវតី រាជធានីភ្នំពេញ។

សម្រាប់អ្នកចង់ចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះអាចទំនាក់ទំនងទៅកាន់ហ្វេសបុកផេក Cambodia Events Organizer ឬតាមរយៈលេខទូរសព្ទ 015 213 525៕