Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះ​មិន​ដឹង​យុទ្ធសាស្ត្រ​អ្វី​ទេ!​ ណារ៉ូ​ ថា​មិន​សូវ​សង្ឃឹម​ទេ​ ចំណែក​ គួន ម៉ុម​ សង្ឃឹម​លើក​ពាន​ ៧០% «តេជោលីគ»​

  • Print

ពានរង្វាន់បាល់ទះ «តេជោលីគ» ឆ្នាំ២០២៤ គឺឈានមកដល់ថ្ងៃបើកឆាកប្រកួតស្អែកនេះហើយនៅវិមានក្នុងពហុកីឡដ្ឋានជាតិ ខណៈកីឡាករមួយចំនួនបង្ហាញចំណាប់អារម្មណ៍ និងការយល់ឃើញខុសៗគ្នាពីដំណើរឆ្ពោះទៅការគ្រងពាននៅចុងបញ្ចប់ផ្ដាច់ព្រ័ត្រ។

**ក្នុងកិច្ចសម្ភាសរបស់ Admin ស្រួច ជាមួយ សួន ចាន់ណារ៉ូ ដៃប៉ះសេរបស់ក្រុមវិសាខា បានសាកសួរអំពីចំណាប់អារម្មណ៍ និងភាគរយក្នុងការគ្រងជើងឯក «តេជោលីគ» ឆ្នាំ២០២៤ នេះរូបគេលើកឡើងថាមិនសូវជាសង្ឃឹមប៉ុន្មាននោះទេ ព្រោះតែក្លឹបដទៃបាននាំយកកីឡាករបរទេសល្អៗច្រើនមកលេង។ ជាមួយគ្នានេះដែរក្លឹបវិសាខារបស់ខ្លួនក៏មានកីឡាកររបួសទៀតផង។**

យ៉ាងណាចំពោះស្មាត់ធំរបស់វិសាខាគឺកីឡាករ គួន ម៉ុម វិញលើកឡើងក្នុងកិច្ចសម្ភាសជាមួយ Admin ឆាយ ថាជើងឯក «តេជោលីគ» នេះខ្លួនដាក់ក្ដីសង្ឃឹមឈ្នះរហូតដល់ ៧០% ឯណោះទោះបានពីដឹងសមាសភាពកីឡាករក្រុមទាំងអស់មកចូលរួមយ៉ាងណាក្ដី។ ប្រសិនបើមានកីឡាករឆ្នើមរបស់ខ្លួន វឿន វាសនា និងលីប្រូ ខឹម សុវណ្ណដារ៉ា បានលេងវិញនោះគឺសង្ឃឹមជាងនេះទៅទៀត ព្រោះអ្នកទាំងពីរមួយជាស្មាត់លើគេហើយ និងមួយទៀតជាកីឡាករយល់ចិត្តក្រុមបំផុតដែលអាចជួយក្រុមរហូតដល់ ៩០% នៃការប្រកួត។

ការប្រកួតជាផ្លូវការ «តេជោលីគ» គឺចាប់ផ្ដើមនៅស្អែកនេះហើយលើទីលានប្រកួតក្នុងពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះដំណើរការរហូតចាប់ពីថ្ងៃទី១២ មករា ដល់ ១៨ កុម្ភៈ ឆ្នាំ២០២៤ ដូច្នេះមានតែរង់ចាំមើលថាតើក្រុមណាឲ្យប្រាកដជាម្ចាស់ លីគបាល់ទះដំបូង ឆ្នាំ២០២៤ នៅកម្ពុជា៕

ដកស្រង់ពី៖ Sabay