Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Son Heung-min ស៊ុត 2 គ្រាប់ ជួយកូរ៉េខាងត្បូង យកឈ្នះ ចិន 3-0 ក្នុងវគ្គជម្រុះ World Cup 2026

  • Print

កីឡាករ Son Heung-min បានស៊ុតបញ្ចូលទី 2គ្រាប់ ជួយកូរ៉េខាងត្បូងយកឈ្នះចិន 3-0 ដើម្បីរក្សាកំណត់ត្រាប្រកួតដ៏ល្អឥតខ្ចោះរបស់ពួកគេ ក្នុងព្រឹត្តិការណ៍ជម្រុះ World Cup 2026។

ប្រធានក្រុម Tottenham រូបនេះ បានស៊ុតបាល់ប៉េណាល់ទី បញ្ចូលទីបានយ៉ាងល្អនៅនាទីទី 11 មុនពេលស៊ុតគ្រាប់ទី 2 ប៉ុន្មាននាទីមុនពេលសម្រាកតង់ទីមួយ។ Son ក៏បានចូលរួមចំណែក ក្នុងការរកគ្រាប់បាល់ទីបីរបស់កូរ៉េខាងត្បូងផងដែរ ដោយបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម Jung Seung-hyun តែតបញ្ចូលទី នៅនាទី 87។

បន្ទាប់ពីយកឈ្នះសិង្ហបុរី 5-0 កាលពីថ្ងៃព្រហស្បតិ៍ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ឈរកំពូលតារាងពូល C ដោយមាន 6 ពិន្ទុ។

ការប្រកួតរវាងកូរ៉េខាងត្បូង និង ចិន មានទស្សនិកជនចូលទស្សនាប្រមាណ 40,000 នាក់។ ការបរាជ័យនេះបានធ្វើឱ្យចិនឈរនៅលេខ 3 ក្នុងពូល តាមពីក្រោយក្រុមថៃ ដែលបានយកឈ្នះសិង្ហបុរីក្នុងលទ្ធផល 3-1៕