Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្ដម​ វ៉ាត់​ ចំរើន៖​ សុបិន​របស់​ពួក​យើង​គឺ​ជំរុញ​គុន​ខ្មែរ​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​ឲ្យ​ដល់​ពិភពលោក​

  • Print

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ឯកឧត្ដម វ៉ាត់ ចំរើន ថាសុបិនរបស់ខ្មែរគ្រប់រូបគឺចង់ជំរុញឲ្យគុនខ្មែរពីមួយដំណាក់កាលទៅមួយដំណាក់កាលដើម្បីឈានដល់កម្រិតពិភពលោក។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ខាងលើនេះបានលើកឡើងថា ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកដែលនឹងរៀបចំឡើងនៅសៀមរាបនេះគឺជាផ្នែកមួយក្នុងការជំរុញផ្សព្វផ្សាយប្រដាល់គុនខ្មែរទៅកាន់ពិភពលោក។ ដូច្នេះការរៀបចំព្រឹត្តិការណ៍នេះត្រូវតែទៀងទាត់បើទោះជាមានការលំបាកខ្លះៗក្ដី។

ឯកឧត្ដម វ៉ាត់ ចំរើន បានបន្ថែមទៀតថា សុបិនម្នាក់ៗដែលជាខ្មែរគឺសុទ្ធតែដូចគ្នាចង់រុញកីឡាគុនខ្មែរនេះឈានទៅការទទួលស្គាល់ដល់អូឡាំពិកពិភពលោកជាដើម។ យ៉ាងណាការជំរុញនេះគឺត្រូវមានការចូលរួមពីកីឡាករ កីឡាការិនី សហព័ន្ធ ថ្នាក់ដឹកនាំផ្នែកកីឡា និងមហាជនទើបឈានដល់ការជោគជ័យមួយនេះ។

កម្ពុជាបានសម្រេចហើយចំពោះជំហានដំបូងដោយការដាក់បញ្ចូលនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ជំហានបន្តបន្ទាប់ទៀតគឺជំរុញឈានដល់អូឡាំពិកអាស៊ី និងកម្រិតពិភពលោកដែលនេះជាសុបិនមានឆន្ទៈពិតប្រាកដ។

រំលឹកដែរថា ព្រឹត្តិការណ៍នៃការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកលើកទី៤ នេះនឹងធ្វើឡើងនៅថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់អង្គរ ក្នុងខេត្តសៀមរាប។

ដូច្នេះបើប្រិយមិត្តអ្នកគាំទ្រចង់ទស្សនាផ្ទាល់ដើម្បីលើកទឹកចិត្តកីឡាករ កីឡាការិនីអាចអញ្ជើញទៅបាន។ ការប្រកួតនេះមានការផ្សាយផ្ទាល់ពីទូរទស្សន៍ BTV ផងដែរ៕