Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជ​រដ្ឋាភិបាល​កម្ពុជា៖​ អនុញ្ញាតឱ្យរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤

  • Print

រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩ The 5th Asian Youth Games 2029 នៅប្រទេសកម្ពុជា។

ការទទួលបានចំណារអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមលិខិតលេខ៦៥៦៥ អយក.រពកឡ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងអប់រំយុវជន និងកីឡា។

រំលឹកផងដែរថា ពិធីបើក-បិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ ទទួលបានជោគជ័យ និងផ្លែផ្កាធំធេងក្រោមវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ សម្រាប់ព្រឹត្តិការណ៍កីឡាជាតិ គឺតែងតែប្រារព្ធធ្វើរៀងរាល់ ២ឆ្នាំម្តង។

កម្ពុជាបានរៀបចំកីឡាជាតិ ៣លើករួចមកហើយពោលនៅឆ្នាំ២០១៦, ២០១៨ និងឆ្នាំ២០២២៕ (ប្រភពដើមអគ្គនាយដ្ឋានកីឡា)