Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុងត្រា​ថ្មី​របស់​ Vinicius Jr មាន​តម្លៃ​ផ្ដាច់​កុងត្រា​រហូត​ដល់​ ១ពាន់​លាន​អ៊ឺរ៉ូ​

  • Print

 

ខ្សែប្រយុទ្ធ Vinicius Jr បានបន្តកុងត្រាថ្មីជាមួយក្លឹប Real Madrid កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។

កីឡាករនេះនឹងបន្តលេងជាមួយក្លឹបខាងលើរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ ជាមួយនឹងតម្លៃផ្ដាច់កុងត្រា ១ពាន់លានអ៊ឺរ៉ូ។

Vini មកលេងឲ្យ Real Madrid តាំងពីឆ្នាំ២០១៨ មកដោយចូលរួមលេងបាន ២៣៥ប្រកួត ស៊ុតចូល ៦៣គ្រាប់ ឈ្នះ៩ពាន ក្នុងនោះមាន Champions League ១ដង, Club World Cup ២ដង, European Super Cup ១ដង, La Liga ២ដង, Copa del Rey ១ដង និង Spanish Super Cup ២ដង៕