Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេច​ ហ៊ុន​ ម៉ាណែត៖​ អរគុណ​ Dave Leduc​ ដែល​បាន​សិក្សា​ស្វែង​យល់​អំពី​ប្រវត្តិ​ក្បាច់​គុន​បុរាណ​ខ្មែរ​

  • Print

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្ដែងនូវការស្វាគមន៍ចំពោះកីឡាករ Dave Leduc ការមកកាន់ប្រទេសកម្ពុជា និងជំនួបសំណេះសំណាលជាមួយសម្ដេចកាលពីម្សិលមិញនេះ។

ជាមួយគ្នានេះដែរសម្ដេចថ្លែងអំណរគុណចំពោះអ្នកប្រដាល់ មីយ៉ាន់មា រូបនេះដែលបានសិក្សាស្វែងយល់ និងស្រាវជ្រាវអំពីប្រវត្តិក្បាច់គុនបុរាណខ្មែរ។

ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយកីឡាករ Dave Leduc ម្សិលមិញនេះសម្ដេច ហ៊ុន ម៉ាណែត សម្ដែងនូវការស្វាគមន៍ចំពោះវត្តមានកីឡាកររូបនេះ និងភរិយា រួមទាំងកីឡាករ ព្រំ សំណាង និងក្រុមការងារផងដែរ។ ជាមួយគ្នានោះសម្ដេចក៏រំលឹកពីបំណងរបស់កីឡាករមីយ៉ាន់ម៉ា ដែលបានទំនាក់ទំនងមកសម្ដេចសុំជួបសំណេះសំណាល ឥលូវនេះបានសម្រេចដូចបំណងប្រាថ្នាហើយ។

សម្ដេចសម្ដែងនូវការអរគុណចំពោះ Dave Leduc ដែលបានសិក្សាស្វែងយល់អំពីប្រវត្តិក្បាច់គុនបុរាណខ្មែរ។ ពិតមែនតែប្រទេសនិមួយៗមានវប្បធម៌ប្រពៃណីផ្សេងៗគ្នា ប៉ុន្តែការប្រកួតនៅកម្ពុជាលើកនេះគឺជាការបង្ហាញនូវការគោរពគ្នាទៅវិញទៅមក និងជាការចូលរួមចំណែករឹតចំណងមិត្តភាព កម្ពុជា-មីយ៉ាន់ម៉ា លើផ្នែកក្បាច់គុនប្រពៃណីនៃប្រទេសទាំងពីរ។

មួយវិញទៀតក៏ជាផ្នែកមួយលើកកម្ពស់ការយល់ដឹងអំពីក្បាច់គុនខ្មែរនៅក្នុងមជ្ឈដ្ឋានជាតិ និងជាការផ្សព្វផ្សាយអំពីគុនខ្មែរឲ្យពិភពលោកបានស្គាល់។ ទន្ទឹមនិងនេះរាជរដ្ឋាភិបាលកម្ពុជាតែងតែបានជំរុញលើកកម្ពស់វិស័យកីឡាពិសេសសម្ដេចតេជោតែងតែយកចិត្តទុកដាក់ និងអភិរក្សក្បាច់គុនខ្មែរជាយូរមកហើយ។

រំលឹកដែរថា កាលពីម្សិលមិញនេះសម្ដេច ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យកីឡាករ Dave Leduc និងកីឡាករ ព្រំ សំណាង និងក្រុមការងារចូលជុំសម្ដែងការគួរសម។ កីឡាករ ព្រំ សំណាង នឹងប្រកួតជាមួយជើងខ្លាំង Dave Leduc នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះនៅភ្នំពេញ៕