Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចូលរួម​លើក​ទី១​ ក្រុម​ទូក​នាគ​កម្ពុជា​ដណ្ដើម​មេដាយ​មាស​ នៅ​ប្រទេស​ម៉ាឡេស៊ី

  • Print

ចូលរួមអបអរចំពោះក្រុមកីឡាករទូកនាគកម្ពុជា ដែលបានដណ្ដើមមេដាយមាស១គ្រឿង ក្នុងព្រឹត្តិការណ៍ Sarawak International Dragon boat Regatta 2023 នៅប្រទេសម៉ាឡេស៊ី ខណៈនេះជាលើកទី១ ដែលបានចូលរួម។

បើការបង្ហោះផ្សព្វផ្សាយលើហ្វេសបុករបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ថា កម្ពុជាដណ្ដើមបានមេដាយមាស១គ្រឿង លើវិញ្ញាសាចម្ងាយ ៣០០ម៉ែត្រ ចំណុះ ១២នាក់ផ្នែកបុរស។ ក្រុមកម្ពុជាធ្វើបានល្អមែនទែនតាំងពីវគ្គទី១ រហូតដល់វគ្គដណ្ដើមមេដាយមាសនេះតែម្ដង។

ការប្រកួតមួយនេះគឺមិនងាយស្រួលក្នុងការប្រជែងមេដាយនោះទេ ពោលមានប្រទេសចូលរួមរហូតដល់ទៅ ១៨ផ្សេងៗគ្នាឯណោះ។ ប៉ុន្តែដោយសារការហ្វឹកហាត់បានល្អ ការត្រៀមលក្ខណៈបានពេញលេញរបស់ក្រុមជម្រើសជាតិកម្ពុជាទើបទទួលបានជ័យជម្នះមួយនេះ។បញ្ជាក់ដែរថា Sarawak International Dragon boat Regatta 2023 គឺធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ ដល់ ៣០ ខែតុលា ឆ្នាំ២០២៣៕