Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្លឹប​អង់គ្លេស Brighton ឈ្នះ​ប្រកួត​ដំបូង​បង្អស់​នៅ​អឺរ៉ុប ក្រោយ​ឈ្នះ​ក្លឹប​ហុល្លង់នៅ Europa League

  • Print

ក្លឹបអង់គ្លេស Brighton & Hove Albion បានរកឃើញជ័យជម្នះដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ក្របខ័ណ្ឌអឺរ៉ុប ក្រោយពីឈ្នះក្លឹបហុល្លង់ Ajax ក្នុងលទ្ធផល ២-០ កាលពីយប់ថ្ងៃព្រហស្បត្តិ៍។

ក្លឹបនេះទើបតែបានបង្ហាញខ្លួននៅក្របខ័ណ្ឌអឺរ៉ុប UEFA Europa League លើកទី១ប៉ុណ្ណោះ ក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ខ្លួន ដោយសារកាលពីរដូវកាល ២០២២/២៣ Brighton លេងបាន ៦ នៅ Premier League។

ការឈ្នះ Ajax កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ជាជ័យជម្នះដំបូងបង្អស់របស់ Brighton ក្នុងប្រកួតផ្លូវការនៅក្នុងក្របខ័ណ្ឌទ្វីបអឺរ៉ុប។

ចូលមករដូវកាល ២០២៣/២៤នេះ Brighton បានជាប់លេងនៅពូល B នៃព្រឹត្តិការណ៍ Europa League ដោយពេលនេះកំពុងតែជាប់លេខ ៣ ជាមួយនឹង ៤ពិន្ទុក្នុងដៃ។

គិតមកទល់សប្ដាហ៍ទី ៩ Brighton ឈរលេខ ៧ នៅ Premier League ដោយមាន ១៦ពិន្ទុក្នុងដៃ ស្មើនឹងក្លឹបជាប់លេខ ៦ Newcastle United៕